បុរសម្នាក់យកសាំងទៅចាក់ដុតតូបចោលព្រោះតែខឹងសង្សារបណ្ដាលឲ្យរបួស២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាក់សាំងដុតតូបលក់ឥអីវ៉ាន់បណ្តាលឲ្យស្ត្រីម្នាក់រួមជាមួយក្មេងស្រីតូចម្នាក់ទៀតរងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។

លោក លឹម ហាក់ នាយការិយាល័យព្រហ្មទ័ណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនបង្កមានឈ្មោះ សុខ រ៉ាម៉េត អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថា រូបគេមានការអន់ចិត្តនឹងនារីជាសង្សារ ហើយក៏ឈ្លោះប្រកែកគ្នាទើបធ្វើឲ្យរូបគេទ្រាំមិនបានក៏យកសាំង១ដបទៅចាក់ស្រោចតូបហើយដុតចោលតែម្តង។

លោកនាយការិយាល័យបានបញ្ជាក់ថា ចំពោះស្ត្រីរងគ្រោះមានឈ្មោះ លី សុគន្ធា អាយុ២៤ឆ្នាំ បានរងរបួសរលាកខ្លួន ចំណែកកូនស្រីរបស់នាង (ជាកូនប្តីដើម) ឈ្មោះ ម៉ៅ សុឡី អាយុ១០ឆ្នាំ ឆេះរលាកធ្ងន់ធ្ងរ រីឯតូបវិញឆេះអស់ស្ទើទាំងស្រុង។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនីតិវិធី៕

2 3 4 1

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print