អគ្គស្នងការនគរបាលជាតិ គំរាមដកមេប៉ុស្តិ៍នគរបាលចំនួន៧ ក្នុងខេត្តព្រៃវែង

ចែករំលែក៖

ព្រៃវែង ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ទុកពេល២ខែ ដើម្បីឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧ ក្នុងខេត្តព្រៃវែង ដែលមានចំណាត់ថ្នាក់ខ្សោយក្នុងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កែប្រែឥរិយាបទ និងបែបបទធ្វើការ បើមិនដូច្នេះទេនឹងមានការផ្លាស់ប្តូរ។
ការថ្លែងដូច្នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ គ្រាដែល នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តព្រៃវែង នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧ ដែលខ្សោយទី១.ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលក្រៅ, ទី២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីសាញ់, ទី៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា, ទី៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរទ្រេត, ទី៥.ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្រ្ជៀច, ទី៦.ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោងខាងត្បូង និងទី៧.ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង្ហ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧ដែលខ្សោយ ទី១.ការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.កម្មវិធីការងារអត់ច្បាស់លាស់, ទី៣.ការឆ្លើយតបជាមួយប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្តទៀតថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧ដែលខ្សោយត្រូវរុញពីខ្សោយឲ្យឡើងទៅមធ្យម ទី១.ពង្រឹងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.ត្រូវមានកម្មវិធីការងារច្បាស់លាស់, ទី៣.ប្តូរឥរិយាបទទំនាក់ទំនងឆ្លើយតបជាមួយប្រជាពលរដ្ឋ, ទី៤.ពង្រឹងជំនាញនគរបាលប៉ុស្តិ៍។ ជាមួយគ្នានោះ ក៏បានជំរុញឲ្យស្នងការ និងអធិការស្រុក-ក្រុង បញ្ចុះកម្លាំងរបស់ខ្លួនទៅជួយប៉ុស្តិ៍នគរបាលរដ្ឋបាលណាដែលខ្វះខាតកម្លាំងផងដែរ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ ក្នុងខេត្តព្រៃវែង ដោយក្នុងមួយប៉ុស្តិ៍ទទួលបាន ៣០ម៉ឺនរៀល និងអាវអន្តរាគមន៍ចំនួន ៥, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៥លានរៀល, បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ៣លានរៀល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ៣លានរៀល។
សូមបញ្ជាក់ថា ទូទាំងខេត្តព្រៃវែងប៉ុស្តិ៍នគរបាលរដ្ឋបាលមានចំនួន ១១៦ប៉ុស្តិ៍ ក្នុងនោះប៉ុស្តិ៍មានចំណាត់ថ្នាក់ល្អមានចំនួន ៥៧ប៉ុស្តិ៍ ប៉ុស្តិ៍មធ្យមមានចំនួន ៥២ប៉ុស្តិ៍ និងប៉ុស្តិ៍ដែលខ្សោយមានចំនួន ៧ប៉ុស្តិ៍ ‍៕

image

ដោយ នគរបាលជាតិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print