សមត្ថកិច្ចបញ្ចូនខ្លួនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់

នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ មុនការបញ្ចូនខ្លួនទៅកាន់តុលាការ នគរបាលខណ្ឌ៧មករា ក៏បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាសាធារណះផងដែរ

លោកវរសេនីយ៍ទោ វ៉ាន រតនា អធិការរងនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ ក្រុមជនសង្ស័យទាំងនេះ គឺជាមុខសញ្ញា លួចយ៉ាងសកម្ម និងកាន់កាប់អាវុធដោយខុសច្បាប់ ។ ហើយក្រុមនេះធ្វើសកម្មភាពពេលយប់ ដោយប្រើប្រាស់រ៉ឺម៉កម៉ូតូ ជិះចល័ត លួចសម្ភារៈរបស់ប្រជាពលរដ្ឋ គ្រប់ប្រភេទ និងមានសម្ភារៈ កន្រ្តៃកាត់ដែក កូនសោរកាច់ករ កាំបិត ផងដែរ

លោកអធិការរងបានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៨នៃអធិការដ្ឋានបានល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ខណៈកំពុងល្បាតនោះក៏ប្រទះឃើញក្រុមជនសង្ស័យចំនួន០៥នាក់កំពុងជិះម៉ូតូរ៉ឺម៉កធ្វើដំណើរតាមផ្លូវលេខ៣៣៦ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា មានការសង្ស័យកម្លាំងបានធ្វើការ នាំមកអធិការរួចឆែកមើល មានសម្ភារៈ សម្រាប់ធ្វើសកម្មភាព។

ក្នុងការឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖ កាំបិតសាំងគីមដងរុំក្រណាត់ចំនួន១, រណាអារដែក, ដង្កាប់ដងជ័រពណ៌ក្រហមនិងខ្មៅ,កន្រ្តៃកាត់ខ្សែភ្លើង, កន្រ្តៃកាត់ដែក,ដែកលួសសំរាប់ឆ្កឹះសោរ, ដែកចុងស្រួចដងឈើ, ដែកឆាបចុងស្រួចចំនួន២ និងក្រាមសថ្លា១កញ្ចប់តូចនិងឧបករណ៌ប្រើប្រាស់សារធាតុញៀន

សូមបញ្ជាក់ថាពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេះដែរ កន្លងទៅ លោកថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណះបញ្ជាការឯកភាពខណ្ឌ តែងបានក្រើនរំលឹក និងចង្អុលបង្ហាញជាបន្តបន្ទាប់ ទៅកាន់សមត្ថកិច្ចទាំង០២ប្រភេទ ឱ្យបង្កើននូវការយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការងារសន្តិសុខ ទាំងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសតូចធំទាំងអស់ក្នុងមូលដ្ឋាន ក្នុងគោលដៅធានាបានសន្តិសុខសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរបំផុត៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print