អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ក្នុង សន្និសីទ សារព័ត៌មាន ជា ប្រចាំ នៃ ក្រសួង ពាណិជ្ជកម្ម ចិន នា ថ្ងៃទី ៥ ខែធ្នូ អ្នកកាសែត បានសួរថា អាមេរិក ត្រៀម យក ពន្ធ ប្រឆាំង ការលក់ បង្ខូច ថ្លៃ ចំពោះ ផលិតផល ថាមពល សូឡា របស់ ប្រទេស អាស៊ីអាគ្នេយ៍ ចំនួន ៤ ដែល អត្រា ពន្ធខ្ពស់បំផុត គឺ 271,28 % ។ ដោយសារ សហគ្រាស ផលិត ផល ថាមពល សូឡា របស់ ចិន មួយចំនួន មានរោងចក្រ នៅ តំបន់ អាស៊ី អាគ្នេយ៍ ដូច្នេះ វិធានការ របស់ អាមេរិក ប្រហែល នឹង ជះ ឥទ្ធិពល ផ្ទាល់ ដល់ សហគ្រាសចិន ។ សូមសួរ ភាគី ចិន មានការ វាយ តម្លៃ យ៉ាង ណា ចំពោះករណីនេះ?
គេហទំព័រ «CCFR China state-controlled media » លោក He Yadong អ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្ម ចិន បាន ថ្លែងថា ពេល ធ្វើ ការស៊ើបអង្កេត ភាគី អាមេរិក បាន បង្ហាញ ពី ចេតនា យ៉ាង ច្បាស់ ហើយ ។ ភាគីចិន ព្រួយ បារម្ភ ចំពោះ ទំនោរ របស់ អាមេរិក ដែល ប្រើ ការស៊ើបអង្កេត ខាង ពាណិជ្ជកម្ម ជា ឧបករណ៍ នយោបាយ ។ ភាគី អាមេរិក គួរ បោះ បង់ ចោល វិធានការ គាំពារនិយម ខាង ពាណិជ្ជកម្ម ហើយ ធ្វើ ការ ជាមួយ ប្រទេស នានា ដើម្បី ការពារ សេរីភាព ពាណិជ្ជកម្ម ខាង ផលិតផល ថាមពល ស្អាត ដូចជា បន្ទះ សូឡាជាដើម ដើម្បី រួមចំណែក ដល់ ការ ឆ្លើយតប នឹង ការ ប្រែប្រួល អាកាសធាតុ សកល ៕
ដោយ ៖ សិលា