លោកXi Jinpingចុះត្រួតពិនិត្យការងារនៅកងកម្លាំងគាំទ្រផ្នែកព័ត៌មាន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី ៤ ខែធ្នូ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត ចិន ប្រធានរដ្ឋចិន និង ជា ប្រធានគណៈកម្មាធិការយោធ មជ្ឈិម ចិន បាន ចុះត្រួតពិនិត្យការងារ នៅ កងកម្លាំងគាំទ្រ ផ្នែក ព័ត៌មាន ព្រមទាំង តាងនាម មជ្ឈិមចិន និង គណៈកម្មាធិការ យោធាមជ្ឈិម ចិន អបអរសាទរ ចំពោះការ បើកសមាជបក្ស លើកទី ១ នៃ កងកម្លាំងគាំទ្រ ផ្នែក ព័ត៌មាន ហើយ សូមសម្តែង ការ សួរសុខទុក្ខ ដោយ ស្មោះ ចំពោះ នាយទាហាន និង ពលទាហាន ទាំងអស់ ។

គេហទំព័រ «CCFR China state-controlled media » លោក បាន លើកឡើងថា ត្រូវតែ អនុវត្តគំនិត ពង្រឹង សមត្ថភាពកងទ័ព ក្នុងយុគសម័យថ្មី អនុវត្ត យុទ្ធសាស្ត្រ យោធា ក្នុង យុគសម័យ ថ្មី បង្កើន ទំនួល ខុសត្រូវ ហ៊ាន ច្នៃប្រឌិតថ្មី បង្កើត ជា មូលដ្ឋាន ដ៏ រឹងមាំ ខិតខំ ប្រឹងប្រែង កសាង កងកម្លាំង គាំទ្រ ទំនើបដ៏ ខ្លាំងក្លា ដើម្បីជំរុញ ការអភិវឌ្ឍ ប្រកបដោយ លក្ខណៈលោតផ្លោះ នៃ ការកសាង បណ្តាញ ព័ត៌មាន ។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា កងកម្លាំងគាំទ្រ ផ្នែក ព័ត៌មាន គឺ ជា កងកម្លាំង យុទ្ធសាស្ត្រ ដែល បង្កើតថ្មី បន្ទាប់ ពី កំណែទម្រង់ និង ការ សម្រួល រចនាសម្ព័ន្ធកងទ័ព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print