ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេតុនទីនពាក់ព័ន្ធករណីលេងតុនទីនហេីយព្យាយាមគេចវេសមិនទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖​ កូនទុនទីបានធ្វេីការឃាត់ខ្លួនមេតុនទីនម្នាក់ប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធីក្រោយកេចវេសមិនទទួលខុសត្រូវពីមួយខែទៅមួយខែរហូតដល់ឆ្នាំ ។

ការឃាត់ខ្លួនមេតុនទីខាងលេីនេះបានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិថ្នល់បុះបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អឹម ផារ៉ុង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មេតុនទីន មានទីលំនៅ ភូមិថ្នល់បំបែក សង្កាត់ ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកប្រពន្ធ.ឈ្មោះ មី អេងលី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ មេតុនទីន (គេចខ្លួន) ។

ជនរងគ្រោះទី១. ឈ្មោះ អេង ស៊ីណាត ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី
៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២. ឈ្មោះ ឃន់ សុចាន់ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី
៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លុយដែលមេតុនទីបានទទួលពីជនរងគ្រោះចំនួន ១៣៨,៣១៥ ដុល្លារ(ដប់បីម៉ឺនប្រាំបីពាន់បីរយដប់ប្រាំដុល្លារ)។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៣០ នាទី មុនពេលកើតហេតុជនសង្ស័យជាមេតុនទីនរស់នៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបបួលជនរងគ្រោះលេង តុងទីន និងខ្ចីលុយជនរងគ្រោះតែមិនទទួលខុសត្រូវដោយគេចវេសមិនទទួលខុសត្រូវពីមួយខែទៅមួយខែរហូតដល់ឆ្នាំ លុះរហូតដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះ និងឈ្មោះ ទឹម សុវណ្ណរដ្ឋា ឃើញជនសង្ស័យឈ្មោះ ជឹម ផារ៉ុង ភេទ ប្រុស(ប្តី) នៅផ្ទះភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនជន សង្ស័យនាំយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលេងតុនទីននិងខ្ចីលុយជនរងគ្រោះពិតប្រាកដមែន​ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅជនសង្ស័យ​ ។ បច្ចុបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ​បាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print