ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកឈើ​រាល់ថ្ងៃ​សមត្ថកិច្ច​ធ្វើ​មិនឃើញ

ចែករំលែក៖

ខេត្ដស្ទឹងត្រែង​ ៖​ សព្វថ្ងៃ​ភាព​សកម្ម​ ក្រុម​ឈ្មួញ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ដ​សាំ​យ៉ុ​ង​ចេញពី​ស្រុក​សៀម​ប៉ា​ង​ចូល​មក​ទីរួមខេត្ដ​ស្ទឹង​ត្រែង​គឺ​មាន​ ជា​រៀងរាល់ថ្ងៃ​និង​រាល់​យប់​ តែ​មិន​ដែល​ ឃើញ​មាន​សមត្ថកិច្ច​និង​មន្ដ្រី​ជំនាញ​ចុះ​បង្ក្រាប​ឡើយ​ ។​ ជាក់ស្ដែង​ដូច​ជា​ឈ្មួញ​ ដែល​រកស៊ី​បទល្មើស​ឈើ​ប្រណីត​ឈ្មោះ​ ណា​ក់​ ឈ្មោះ​ហេង​និង​ឈ្មោះ​គួ​យ​ ណា​ង​ ដែល​ជា​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ​ប្រណីត​ហើយ​ក៏​ជា​ឈ្មួញ​ដែល​បាន​បង់លុយ​ឱ្យ​ សមត្ថកិច្ច​និង​មន្ដ្រី​ជំនាញ​តាម​ដងផ្លូវ​ ផង​ដែរ​ ។​ ទាំងនេះ​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​ សមត្ថកិច្ច​ទាំងនោះ​មិន​ព្រម​មាន​ចំណាត់ការ​ទៅ​លើ​ក្រុម​ឈ្មួញ​អស់ទាំង​នេះ​ឡើយ​ ។​

stuern-1

​បើ​តាម​ប្រជាជន​ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧​បាន​ប្រាប់​ថា​ រាល់ថ្ងៃ​ នេះ​គេ​ឃើញ​មាន​រថយន្ដ​តាក់ស៊ី​សាំ​យ៉ុ​ង​ ជា​ច្រើន​ដែល​ដឹក​ភ្ញៀវ​បើក​កាត់​ផ្លូវជាតិ​លេខ​៧​ហើយ​ក៏​មាន​រថយន្ដ​សាំ​យ៉ុ​ង​១​ចំនួន​មិនឃើញ​ដឹក​ភ្ញៀវ​ទេ​ឃើញ​ដឹក​តែ​ឈើ​ ពេញ​រថយន្ដ​មាន​តែ​អ្នកបើកបរ​ម្នាក់​និង​ព្រូឡាន​ម្នាក់​សរុប​ពីរ​នាក់​តែ​ប៉ុណ្ណោះ​ ហើយ​ឃើញ​ដឹកឈើ​តែ​នៅ​ពេល​យប់​ ជួនកាល​ឃើញ​ដឹក​ពេល​ថ្ងៃ​ខ្លះ​ដែរ​ ប៉ុន្ដែ​ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​សួរនាំ​ឡើយ​។​សង្ស័យ​តែ​មាន​អ្វី​បិទ​បាំង​នៅ​ពីរ​ក្រោយខ្នង​សមត្ថកិច្ច​ទាំងនោះ​ហើយ​ មើលទៅ​បាន​មិនឃើញ​ចាត់ការ​សោះ​?

​ក្រោយ​ពី​ដាក់​ការ​ស៊ើបអង្កេត​រួច​ទើប​ដឹង​ថា​រថយន្ដ​សាំ​យ៉ុ​ង​ដឹកឈើ​ប្រណីត​ ទាំងនោះ​គឺជា​របស់​ក្រុម​ឈ្មួញ​ដែល​បាន​ រៀបរាប់​ឈ្មោះ​ខាងលើ​ ហើយ​ក៏​ជា​ក្រុម​ ឈ្មួញ​ដែល​ចូល​ចិត្ដ​ប្រើ​សម្ដី​ឡូយ​ និង​មិន​ ខ្លាច​សមត្ថកិច្ច​ផង​ដែរ​ ព្រោះ​អាង​អំណាច​ ទឹក​លុយ​សម្រាប់​បិទ​មាត់​មន្ដ្រី​ពាក់ព័ន្ធ​ ។​ ចំពោះ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​របស់​ ក្រុម​ឈ្មួញ​ខាងលើ​នេះ​គឺ​ដឹក​ចេញ​២​ស្រុក​សៀម​ប៉ា​ង​ចូល​មក​ទីរួមខេត្ដ​ដើម្បី​លក់​ ឱ្យ​សិប្បកម្ម​ធំៗ​ និង​ឈ្មួញ​មួយ​ចំនួន​ ទៀត​ពេល​ដឹកឈើ​ប្រណីត​មក​ដល់​ខេត្ដ​ ហើយ​ក៏​ចាប់ផ្ដើម​រៀបចំ​លើក​ឈើ​ពី​រថយន្ដ​ដែល​ដឹក​មក​ដូរ​ដាក់​រថយន្ដ​ផ្សេង​ ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​មេមត់​ ហើយ​ក៏​អាច​បន្លំ​ភ្នែក​សមត្ថកិច្ច​ដែល​ឈរជើង​តាម​ដងផ្លូវ​បាន​ខ្លះ​ដែរ​ ។​

​ជុំវិញ​ករណី​ក្រុម​ឈ្មួញ​ដឹកឈើ​ ប្រណីត​យ៉ាង​កក្រើក​ពេញ​ខេត្ដស្ទឹងត្រែង​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សុំ​ឱ្យ​មន្ដ្រី​ថ្នាក់​ លើ​មេត្ដា​ជួយ​ត្រួតពិនិត្យ​មើល​មន្ដ្រី​ថ្នាក់​ក្រោម​ផង​កុំឱ្យ​មានការ​សង្ស័យ​ពី​សំណាក់​ ប្រជាពលរដ្ឋ​ទៀត​ ។​

​មន្ដ្រី​ពាក់ព័ន្ធ​នៅ​ខេត្ដស្ទឹងត្រែង​ នគរវត្ដ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ បាន​ទេ​ ៕​ ហេង​ សូ​រិ​យា​

...

stuern

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print