ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី នៅស្នងការខេត្តមណ្ឌលគិរី

ចែករំលែក៖

មណ្ឌលគិរី៖ ​នៅស្នង ការខេត្តមណ្ឌលគិរីបានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំង មុខតំណែងថ្មី  និងបំពាក់ឋាន ន្តរស័ក្កនារសៀលថ្ងៃទី៣១ ខែកក្កដា នេះ​ក្រោម អធិបតីភាព លោកឧត្តមសេនីយ៍ ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាល ខេត្តមណ្ឌលគិរី   ដោយមានការអញ្ជើញចូលរួមពីមន្រ្តី នគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តផងដែរ។

IMG_4701

នាយការិយាល័យបុគ្គលិក លោកវរសេនីយ៍ទោ ម៉ៅ រិទ្ធី បានឱ្យដឹងថាមន្ត្រីនគរបាលដែលបានផ្ទេរភារ កិច្ចតែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្កនាពេលនេះរួមមាន ថ្នាក់អនុសេនីយ៍ទោចំនួន ៥នាក់ ថ្នាក់អនុសេនីយ៍ត្រីចំនួន ៤នាក់ និងថ្នាក់ព្រិន្ទបាលឯកចំនួន៤នាក់ផងដែរ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្រ្តីនគរបាលដែលទើបតែបំពាក់ឋានន្តរពេលនេះ ត្រូវយកចិត្តទុកដាក់អនុវត្ត នូវតួនាទីភារកិច្ច របស់ខ្លួនឱ្យបានកាន់តែល្អបន្ថែមទៀត  ដើម្បីការពារនូវសន្តិសុខ និងសណ្តាប់ធ្នាប់របស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ​ជាពិសេសនាយ នាយរង ដែលមានវត្តមានក្នុងពេលនេះ។

លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី បានបន្តទៀតថា រាល់ស្នាដៃដែលស្នងការនគរបាលខេត្តមណ្ឌលគិរី សម្រេចបាន​ការទប់ ស្កាត់រាល់បទល្មើស ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជូញដូរស្រ្តី និងកុមារ បានទាន់ពេលវេលា ទាំងអស់ នេះគឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដោយផ្អែកទៅលើគោលនយោបាយទាំង៩ចំណុច ស្តីពីភូមិ ឃុំ មានសុវត្ថិភាព៕ ឦសាន

IMG_4699

IMG_4694

...

IMG_4700

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print