ស្ដ្រី​មេម៉ាយ​អភ័ព្វ​ស៊ីឈ្នួល​លាងចាន​គុយទាវ​ចិញ្ចឹម​កូន​៨​នាក់​ដង្ហោយ​រក​សប្បុរសជន​ជួយ

ចែករំលែក៖

​ខេត្ដព្រះវិហារ​៖​ ស្ដ្រី​មេម៉ាយ​អភ័ព្វ​ ម្នាក់​រស់នៅ​ជាយ​ដែន​ក្នុងស្រុក​ជាំ​ក្សាន្ដ​ ខេត្ដព្រះវិហារ​ បាន​តស៊ូ​ក្នុង​ឆាកជីវិត​ស៊ី​ ឈ្នួល​លាងចាន​គុយទាវ​និង​ការងារ​ផ្សេងៗ​ ទៀត​ដើម្បី​ចិញ្ចឹម​កូន​តូចៗ​៨​នាក់​នៅ​ ក្នុង​បន្ទុក​ ។​ មាន​ពេល​ខ្លះ​កូនៗ​ត្រូវ​ហូប​ បាយ​ជាមួយ​ដុំ​អំបិល​ព្រោះតែ​ស្ដ្រី​មេម៉ាយ​ រូប​នេះ​មិន​ស្រួលខ្លួន​ដែល​មិន​អាច​ទៅ​ធ្វើ​ ការងារ​ឱ្យ​គេ​បាន​ ។​

aq-3

​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ ស្ដ្រី​មេម៉ាយ​អភ័ព្វ​ ស៊ឹ​ម​ ធីតា​ អាយុ​៣៨​ ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​ជាំ​ក្សាន្ដ​ ខេត្ដ​ ព្រះ​វិហារ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ជា​រៀង​ រាល់ថ្ងៃ​គាត់​បាន​ចាក​ចេញពីផ្ទះ​ដើម្បី​ទៅ​ ស៊ីឈ្នួល​លាងចាន​គុយទាវ​ឱ្យ​គេ​នៅ​ផ្សារ​ជាំ​ក្សាន្ដ​ ដោយ​ទុក​កូន​តូចៗ​នៅផ្ទះ​គ្មាន​ អ្នក​មើលថែ​ ។​ ការ​ស៊ីឈ្នួល​ក្រៅពី​លាង​ ចាន​គុយទាវ​និង​បោក​សម្លៀក​បំពាក់​ឱ្យ​ គេ​តាម​ផ្ទះ​ ជួន​គេ​ឱ្យប្រាក់​ ជួន​គេ​ឱ្យ​បាយ​ សម្ល​ដើម្បី​យក​មក​ឱ្យ​កូនៗ​ហូប​១​ថ្ងៃ​រួច​ ១​ថ្ងៃ​ ។​ មាន​ថ្ងៃ​ខ្លះ​រូប​គាត់​មិន​ស្រួលខ្លួន​ ដែល​មិន​អាច​ទៅ​ស៊ីឈ្នួល​គេ​បាន​ត្រូវ​ បង្ខំចិត្ដ​សុ​*​ំ​អង្ករ​និង​អង្ករ​សេសសល់​បន្ដិច​ បន្ដួច​ក្នុង​ពាង​ដាំបាយ​ឱ្យ​កូន​ហូប​ជាមួយ​ នឹង​ដុំ​អំបិល​ ។​

​ស្ដ្រី​មេម៉ាយ​ ស៊ឹ​ម​ ធីតា​ និយាយ​មក​ ដល់​ត្រឹមនេះ​គាត់​បាន​ហូរ​ទឹកភ្នែក​ដោយ​ មិនដឹង​ខ្លួន​រៀបរាប់​ពី​ដំណើរ​ជីវិត​ដ៏​អភ័ព្វ​ របស់​គាត់​ថា​ កាលពី​គាត់​នៅ​មិន​ទាន់​ មានគ្រួសារ​ឪពុក​ម្ដាយ​បងប្អូន​ពុំ​បាន​ យកចិត្ដទុកដាក់​ចំពោះ​រូប​គាត់​នោះ​ទេ​ ហើយ​ដល់​ពេល​មានគ្រួសារ​និង​មានកូន​ តូចៗ​សូ​ម្បី​ម្ដាយក្មេក​ឪពុកក្មេក​ក៏​ព្រងើយ​ កន្ដើយ​និង​មិន​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ ចៅៗ​នេះ​ដែរ​ ។​ បច្ចុប្បន្ន​កូន​របស់​គាត់​ ទាំង​៨​នាក់​ពុំ​មាន​នរណា​ម្នាក់​បាន​ចូល​ សិក្សា​ក្នុង​សាលា​រដ្ឋ​នោះ​ទេ​ លើកលែង​ តែ​កូនច្បង​ម្នាក់​គត់​បាន​ចូល​សិក្សា​នៅ​ សាលា​យេស៊ូ​ ។​

​ស្ដ្រី​មេម៉ាយ​រូប​នេះ​បានឱ្យ​ដឹង​ដែរ​ថា​ ប្ដី​របស់​គាត់​បាន​ចុះ​ចោលផ្ទះ​និង​កូន​ ដោយ​គ្មាន​មូលហេតុ​ ហើយ​ក៏​មិនដឹង​ថា​ ស្លាប់​ឬ​រស់​នោះ​ដែរ​ ខណៈ​ដែល​មាន​អ្នក​ ស្រុក​ខ្លះ​បាន​ប្រាប់​ថា​ ប្ដី​របស់​គាត់​នៅ​ រស់​និង​ខ្លះ​ទៀត​ថា​បាន​ស្លាប់​ដោយ​គ្រោះ​ ថ្នាក់​ចរាចរណ៍​ ។​

​ស្ដ្រី​មេម៉ាយ​អភ័ព្វ​បាន​បញ្ជាក់​ថា​ ការ​ រស់នៅ​សព្វថ្ងៃ​គាត់​ទទួល​រ៉ាប់រង​ចិញ្ចឹម​ កូនៗ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​គឺ​រស់នៅ​ប្រៀប​បីដូច​ជា​សត្វ​រក​ចំណី​ឱ្យ​កូនៗ​តាំងពី​ព្រឹក​ រហូត​ដល់​ព្រលប់​ក៏​មាន​ ។​ ប្រសិនបើ​ មាន​អង្គការ​ណា​ដែល​គេ​ទទួល​ក្មេងៗ​ គាត់​នឹង​យក​កូនៗ​របស់​គាត់​ទៅ​ផ្ញើ​ដើម្បី​ឱ្យ​ពួក​គេ​មាន​អនាគត​ទៅ​ថ្ងៃ​ខាង​មុខ​ ។​ កូន​របស់​គាត់​ទាំង​៨​នាក់​ទី​១-​ឈ្មោះ​សឹម​ សុធី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​(​រៀន​នៅ​ សាលា​យេស៊ូ​)​ ទី​២-​ ឈ្មោះ​ស៊ឹ​ម​ វិសាល​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ទី​៣-​ឈ្មោះ​ ស៊ឹ​ម​ ភា​រុន​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ ទី​៤-​ឈ្មោះ​ស៊ឹ​ម​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​ ១២​ឆ្នាំ​ ទី​៥-​ឈ្មោះ​ស៊ឹ​ម​ សុខលាភ​ ភេទ​ ស្រី​ អាយុ​៦​ឆ្នាំ​ ទី​៦-​ ឈ្មោះ​ស៊ឹ​ម​ សុ​បាន​ ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ ទី​៧-​ឈ្មោះ​ស៊ឹ​ម​ សុ​និ​ត​ ភេទ​ប្រុស​ អាយុ​២​ឆ្នាំ​ និង​ទី​៨-​ឈ្មោះ​ស៊ឹ​ម​ សុនី​ ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​ ។​

​ស្ដ្រី​អភ័ព្វ​ខាងលើ​នេះ​បាន​លើកដៃ​ សំពះ​សូម​ក្ដី​អាណិតអាសូរ​ពី​សប្បុរសជន​ មេត្ដា​ជួយ​ដល់​គ្រួសារ​របស់​គាត់​ដែល​ កំពុង​ជួប​ការ​លំបាក​និង​ការ​ខ្វះខាត​ចំណី​ អាហារ​ផ្ដល់​ឱ្យ​កូនៗ​ហើយ​មាន​តែ​បងប្អូន​ទេ​ដែល​អាច​ជួយ​ដល់​គ្រួសារ​គាត់​បាន​។​

​ក្នុង​ដំណើរ​ជីវិត​ដ៏​អភ័ព្វ​និង​លំបាក​ របស់​ស្ដ្រី​មេម៉ាយ​ទទួល​រ៉ាប់រង​ចិញ្ចឹម​ កូនៗ​នេះ​ដែរ​ អ្នកស្រី​ចន្ទ​ ណា​ អាជីវករ​ លក់ដូរ​នៅ​ផ្សារ​ជាំ​ក្សាន្ដ​បាន​ប្រាប់​ឱ្យ​ដឹង​ ដែរ​ថា​ រៀងរាល់ថ្ងៃ​គាត់​បានឃើញ​ស្ដ្រី​ មេម៉ាយ​ ស៊ឹ​ម​ ធីតា​ តែងតែ​មក​លាង​ ចាន​គុយទាវ​ឱ្យ​គេ​និង​ជួន​ពេល​ខ្លះ​គេ​មិន​ ឱ្យ​លាងចាន​គុយទាវ​គាត់​ (​ស្ដ្រី​ ស៊ឹ​ម​ ធីតា​)​ ក៏​ទៅ​រកស៊ី​ឈ្នួល​បោកគក់​ខោអាវ​ និង​រើស​អេ​ត​ចាយ​លក់​ដើម្បី​យក​ប្រាក់​ ទិញ​អង្ករ​ត្រី​សាច់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ ស្ដ្រី​ចន្ទ​ ណា​ អាជីវករ​រូប​នេះ​បាន​បញ្ជាក់​ ថា​ ស្ដ្រី​ ស៊ឹ​ម​ ធីតា​ គឺ​គាត់​ធ្វើការ​មិន​ រើសមុខ​ការងារ​អ្វី​ឡើយ​ឱ្យ​តែ​បាន​ប្រាក់​ និង​បាយ​យក​ទៅ​ឱ្យ​កូនៗ​ដែល​ជួន​ពេល​ខ្លះ​ មាន​គេ​ឱ្យ​ម្ហូប​បាយ​ជំនួស​ការងារ​ដែល​ បាន​ធ្វើ​ក៏​មាន​ ។​

​ដោយឡែក​អ្នកស្រី​ មិ​ក​ កញ្ញា​ ជា​ អាជីវករ​នៅ​ផ្សារ​ជាំ​ក្សាន្ដ​ដែរ​នោះ​បានឱ្យ​ដឹង​ដែរ​ថា​ អាជ្ញាធរ​មូលដ្ឋាន​និង​អាជ្ញា​ ធរ​ស្រុក​ជាំ​ក្សាន្ដ​ដូច​ជា​មើល​រំលង​គ្រួសារ​ របស់​ស្ដ្រី​មេម៉ាយ​ទីទ័ល​ក្រ​ខាងលើ​នេះ​។​

​ទាក់ទិន​នឹង​ការ​លើក​ឡើង​នេះ​លោក​ យ៉ិ​ន​ យឿ​ន​ មេឃុំ​ជាំ​ក្សាន្ដ​បាន​សារភាព​ ថា​ លោក​ហាក់ដូចជា​មើល​រំលង​គ្រួសារ​ នេះ​មែន​ព្រោះតែ​គ្រួសារ​ខាងលើ​នេះ​ ទើប​មក​រស់នៅ​បាន​ប្រមាណ​ជា​១​ឆ្នាំ​ ប៉ុណ្ណោះ​។​ លោក​បាន​បន្ដ​ថា​ គ្រួសារ​នេះ​ ចាប់​តាំង​មក​រស់នៅ​ក៏​មិន​ដែល​មក​ទាក់​ ទង​ ឬ​ពិភាក្សា​រក​ជំនួយ​ពី​អាជ្ញាធរ​ទើប​ លោក​មិន​អាច​ដឹង​បាន​ ហើយ​ប្រសិនបើ​ លោក​បានដឹង​នោះ​អាជ្ញាធរ​ឃុំ​មិន​ ព្រងើយកន្ដើយ​ចំពោះ​ពលរដ្ឋ​ខ្វះខាត​នៅ​ក្នុង​មូលដ្ឋាន​នោះ​ទេ​ ។​ កន្លង​ទៅ​ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ធ្លាប់​មាន​ប្រសាសន៍​ថា​ មិន​ឱ្យ​ពលរដ្ឋ​ ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ឡើយ​ ៕​ ឡូ​ សំអាត​

...

ssf

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print