លោកYoon Seok-youlប្រធានាធិបតីកូរ៉េខាងត្បូងសុំទោសប្រជាជនចំពោះភាពចលាចលដោយសារច្បាប់អាជ្ញាសឹក

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ថ្ងៃទី ៧ ខែធ្នូ លោក Yoon Seok-youlប្រធានាធិបតី កូរ៉េខាងត្បូង បាន ថ្លែងសុន្ទករថា ជាសាធារណៈតាមរយៈការផ្សាយផ្ទាល់ តាម ទូរទស្សន៍ ស្តីពីភាព ចលាចល ដោយសារ ច្បាប់ អាជ្ញាសឹកជាបន្ទាន់។

គេហទំព័រ «CCFR China state-controlled media » លោក Yoon Seok-youlបាន លើកឡើងថា ការ ប្រកាស ប្រើច្បាប់ អាជ្ញាសឹក លើក នេះ កើត ចេញ ពី អារម្មណ៍ស្លន់ស្លោ របស់ លោក ក្នុង នាម ជាប្រធានាធិបតី ទទួល បន្ទុក កិច្ចការ រដ្ឋ ចុងក្រោយបង្អស់ ប៉ុន្ដែ ក្នុង ដំណើរការ នេះ បាន បង្ក ឱ្យមានភាព ចលាចល និងការលំបាកដល់ ប្រជាពលរដ្ឋ ទាំង អស់ ខ្ញុំ សូម អភ័យ ទោស យ៉ាង ស្មោះស្ម័គ្រ ទៅ កាន់ ប្រជាពលរដ្ឋ ដែល រងការភិតភ័យ ហើយខ្ញុំក៏មិនគេចវេសចំពោះទំនួលខុសត្រូវផ្នែកច្បាប់និងនយោបាយ ស្ដីពី ការ ដាក់ ច្បាប់អាជ្ញាសឹកលើកនេះដែរ។

គេហទំព័រ «CCFR China state-controlled media » លោកបន្ថែមទៀត ថា នឹង មិន មាន ច្បាប់អាជ្ញាសឹក ជា លើក ទី ពីរទៀត ទេ។ សម្រាប់ អាណត្តិប្រធានាធិបតី នាពេលអនាគត និងផែនការ ស្ថិរភាព នយោបាយ អំណាច ពេញលេញ នឹងត្រូវប្រគល់ ឱ្យ គណបក្សកម្លាំង ប្រជាជន ហើយប្រតិបត្តិការកិច្ចការរដ្ឋ នាពេលអនាគតនឹងទទួលខុសត្រូវ រួមគ្នា ដោយ គណបក្សកាន់អំណាច និងរដ្ឋាភិបាល៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print