រថយន្ដពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន ខ្ទាតទៅបុករថយន្ដឡិចសុីស RX400 មួយគ្រឿងទៀតដែលចតទុកចោលរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿងបើកមិនប្រយ័ត្នទៅនិងរថយន្ដតូយ៉ូតាព្រូសត្រង់ចំនុចផ្លូវបំបែកជាបួន​ ធ្វេីឲ្យរថយន្ដទាំង២គ្រឿងទៅបុកពីក្រោយរថយន្ដឡិចសុីសRX400 ដែលចតទុកចោលក្បែរចិញ្ចើមផ្លូវ រងការខូចខាតពីក្រោយយ៉ាងដំណំ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីយប់ ត្រូវថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១០៦ កែងនិងផ្លូវ១៣ ក្បែរនិងផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS. 1873 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុក៏មានរថយន្ដម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2BT. 9300 បានធ្វើដំណើរចេញពីផ្លូវ១៣ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណះនោះក៏បើកបរខ្វះការប្រុងប្រយ័ត្ន រួចក៏បុកគ្នាត្រង់ផ្លូវបំបែកជាបួនរងការខូចខាតផ្នែកពីខាងមុខយ៉ាងដំណំ។បន្ទាប់មករថយន្ដទាំង២គ្រឿងក៏ខ្ទាតទៅបុករថយន្ដឡិចសុីសRX400 ដែលចតទុកចោលក្បែរចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតផ្នែកពីខាងក្រោយរថយន្ដយ៉ាងដំណំថែមទៀត​ ។ ដោយឡែករថយន្ដឡង់គ្រីស័រ បានបែកធុងទឹកនិងធ្លាយធុងប្រេងរងការខូចខាតធ្ងន់ធ្ងរ ។​ ប៉ុន្តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងចំនុចកើតហេតុក៏បានឲ្យធ្វើការសម្របសម្រួលគ្នា ដោយរថយន្ដឡង់គ្រីស័របានចេញថ្លៃខូចខាតដល់រថយន្ដឡង់គ្រីស័រចំនួន៤០០ដុល្លាដើម្បីបញ្ចប់រឿង។ ចំណែកខាងរថយន្ដឡង់គ្រីស័រ និងរថយន្ដតូយ៉ូតូតាព្រូស បានសម្រេចចិត្តយករថយន្ដទៅជួសជុលរៀងខ្លួន ៕ដោយ​៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print