ជនអន្តោប្រវេសន៍ខុសច្បាប់ ទាំងអស់នៅអាមេរិក ប្រឈមការបណ្តេញចេញ ពេលលោកត្រាំឡើងកាន់តំណែង

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិក ក្នុងអាណត្តិមានរយៈពេល៤ឆ្នាំរបស់លោក ប៉ុន្តែចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍សុបិន ឬគេហៅថា Dreamer។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press with Kristen Welker របស់ទូរទស្សន៍ NBC News ដែលត្រូវបាន ចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ។ ក្នុងបទសម្ភាសន៍នេះ លោក ត្រាំ ក៏បានសន្យាផងដែរថានឹងអនុវត្តសិទ្ធិជាប្រធានាធិបតី នៅពេលរូបលោកស្បថចូលកាន់តំណែង ជាប្រធានាធិបតី ដើម្បីបិទបញ្ចប់ «សិទ្ធិទទួលបានសញ្ជាតិអាមេរិកពីកំណើត» ដែលត្រូវបានផ្ដល់ឱ្យអ្នកកើតនៅលើទឹកដីអាមេរិក ដោយមិនខ្វល់ពីស្ថានភាពអន្តោប្រវេសន៍ នៃឪពុកម្ដាយរបស់ពួកគេឡើយ។
បើតាមក្រសួងសន្តិសុខមាតុភូមិអាមេរិក មានជនអន្តោប្រវេសន៍ប្រហែល ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ គិតត្រឹមខែមករា ឆ្នាំ២០២២៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print