ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះបន្ទប់រៀបអាសនៈ រងខូចខាងសម្ភារៈក្នុងបន្ទប់ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីម៉ោង៥និង៥៥នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅបុរី ប៊្លូដាយមិន ស្ថិតនៅផ្លូវB០៨A ផ្ទះលេខ២៤ ភូមិព្រែកតាសេក សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ឈ្មោះ លន់ សុខជា ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មន្ត្រីរាជការ រស់នៅផ្ទះកើតហេតុ សំណង់បេតុង ប្រក់ក្បឿង ទំហំ៧ម៉ែត្រx១៤ម៉ែត្រ រងខូចខាតបន្ទប់រៀបអាសនៈ ទំហំ៤ម៉ែត្រx៤ម៉ែត្រ អស់សម្ភារៈក្នុងបន្ទប់ទាំងស្រុង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យ ផ្តើមឡើងដោយសារឆ្លងចរន្តអគ្គិសនី ឆេះខូចខាតតែបន្ទប់រៀបអាសនៈ តែប៉ុណ្ណោះ ហើយត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញទៅអន្តរាគមន៍ភ្លាមៗ ៕
ដោយ៖ ជ្រោយពេជ្រ