ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារ ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ពិធីបិទសន្និបាតបានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ៣.៤.៥ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប្រតិភូអមដំណើរ ព្រមទាំងលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។

ក្នុងពិធីបិទសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីប្រធានមន្ទីរអង្គភាព លោកអភិបាលក្រុង/ស្រុកទាំង ០៨ លោក លោកស្រីអធិការ អធិការងក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍សរុបប្រមាណ ២១៩នាក់ និងស្រី ១៥នាក់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលបូកសរុបសភាពការណ៍ និងលទ្ធផលការងារកិច្ចប្រត្តិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ និងបានរាយការណ៍ពីលក្ខណៈភូមិសាស្រ្តក្នុងខេត្តព្រះវិហារ និងការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ជូនគណៈអធិបតីដើម្បីជូនជ្រាប។

លោក គីម រិទ្ធ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍អបអរសាទរ និងវាយតំលៃខ្ពស់ក្នុងកិច្ចខិតខំយកចិត្តទុកដាក់របស់កម្លាំងនគរបាលជាតិ ក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត មានការកោតសរសើរដល់កម្លាំងនគរបាលខេត្ត ដែលបានយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ព្តព្រះវិហារ បានល្អប្រសើរក្រោមការចង្អុលបង្ហាញដឹកនាំរបស់គណ:បញ្ជាការឯកភាពក៏ដូចជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ ក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យអុំទូកអកអំបុកបណ្តែតប្រទីបនិងសំពះព្រះខែ មានរយៈពេល ៣ ថ្ងៃកន្លងមក បានរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកកំសាន្តក្នុងទឹកដីនៃខេត្តព្រះវិហារដោយរក្សាបានល្អដោយពុំមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងក្នុងទូទាំងខេត្តឡើយមិនតែប៉ុណ្ណោះ លោក អភិបាលខេត្ត បានជំរុញទៅដល់ការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណ ត្រូវខិតខំជុំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់ៗគ្នា និងខិតខំជុំរុញនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានឱ្យបានយល់ដឹងបន្ថែមទៀត។

លោក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគបាលជាតិ បានមានប្រសាសន៍ពាំនាំផ្តាំផ្ញើ និងសួសុខទុកដល់កម្លាំងនគរបាលទាំងអស់ក្នុងខេត្តព្រះវិហារ ពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការផ្តាំផ្ញើសួរសុខទុកពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ ដល់កងកម្លាំងនគរបាលខេត្ត នាឱកាសនៃពិធីបិទអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចសហប្រត្តិបត្តិការ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥។

លោក បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់មន្រ្តីនគរបាលនៅតាមបណ្តាការិយាល័យជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខការងារព្រហ្មទណ្ឌ ,ការងារសណ្តាប់ធ្នាប់ ,ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់,ការងារគ្រឿងញៀន នៅតាមខ្សែបន្ទាត់ព្រំដែន មិនតែប៉ុណ្ណោះ ឯកឧត្តម បានមានប្រសាសន៍ ជុំរុញបន្ថែមលើការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពធ្វើឲ្យកាត់តែមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print