ភ្នំពេញ: ក្រុមក្មេងទំនើងមួយក្រុមដែលធ្លាប់ធ្វើសកម្មភសពគប់ដុំថ្មចូល KTV ម្តងគេចខ្លួនបាត់ លើកនេះនាំបក្ខពួកមកធ្វើសកម្មភាពយកដុំថ្មគប់ចូលហាងខារ៉ាអូរខេម្តងទៀតបណ្តាលឲ្យនារីនឹងបុរសបម្រើការងាររងរបួស
ត្រូវបានម្ចាស់ហាងKTV នាំគ្នាឃាត់ខ្លួនបានក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួកផ្សេងរត់គេចខ្លួនបាត់ស្រមោលអស់។
ហេតុការណ៍នេះដែរបានកើតឡើងនៅម៉ោង១និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។
បេីយោងតាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ហាងបានឲ្យដឹងថា កាលពីម៉ោង៧យប់ថ្ងៃទី១០ ខែធ្នូ ឆឆ្នាំ២០២ក្រុមក្មេងទំនើងទាំងនោះមានគ្នាជាច្រើនអ្នកជិះម៉ូតូជាច្រើនគ្រឿងបាននាំគ្នាយកដុំថ្មមកគប់កន្លែងកេីតហេតុម្ដងរួចមកហើយតែមិនមានអ្នករងរបួសនោះទេ បន្ទាប់មកក្រុមក្មេងទាំងនោះបានជិះរត់គេចខ្លួនទៅបាត់អស់ លុះដល់ម៉ោងកើតហេតុ ស្រាប់តែលេចមុខក្រុមជនបង្កទាំងនេះមកធ្វើសកម្មភាពម្ដងទៀតដោយយកដុំថ្មជាច្រើនគប់ចំនារីបុរសដែលបម្រើការ ងារ ម្នាក់នឹកបុរសម្នាក់បណ្ដាលឲ្យរងរបួសជើងរួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនភ្លាមៗនោះដែរខាងម្ចាស់ហាងរងគ្រោះខឹងខ្លាំងពេកបាននាំគ្នាជិះម៉ូតូដេញតាមប្រដេញពីក្រោយរហូតទាន់ចាប់ឃាត់ខ្លួនបានម្នាក់នឹងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GC-5383 នាំមកកន្លែងវិញចំណែកបក្ខពួកផ្សេងនាំគ្នារត់គេចខ្លួនទៅចោលបាត់ស្រមោលអស់ក្នុងនោះផងដែរជនសង្ស័យត្រូវបានម្ចាស់ហាងនាំគ្នាព្រួតវាយមួយដៃមួយជេីងម្នាក់រួចប្រគល់ទៅអោយសមត្ថកិច្ចយកទៅសួរនាំ ។
បន្ទាប់ពីកើតហេតិជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌអធិការខណ្ឌពោធិសែនជ័យដេីម្បីសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ