ឥស្សរជនមជ្ឈដ្ឋានហិរញ្ញវត្ថុនិងពាណិជ្ជកម្មអន្តរជាតិមានសុទិដ្ឋិនិយមចំពោះគោលនយោបាយបើកទូលាយជាបន្តបន្ទាប់របស់ប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប្រទេសចិនបានជំរុញជាលំដាប់លំដោយនូវវិធានការសំខាន់ៗស្តីពីការធ្វើកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ និងបន្តដាក់ចេញវិធានការមួយចំនួនដើម្បីពង្រីកការបើកទូលាយដោយកម្រិតខ្ពស់ ប្រការនេះក៏បានធ្វើឱ្យវិនិយោគិននិងឥស្សរជននៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិមានជំនឿចិត្តនិងមានសុទិដ្ឋិនិយមកាន់តែខ្លាំងចំពោះប្រទេសចិន និងការវិនិយោគនៅក្នុងប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនបានចាត់វិធានការជាច្រើនដើម្បីជំរុញការប្រើប្រាស់ បង្កើនប្រសិទ្ធភាពនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ប្រការនេះបានបញ្ចេញសញ្ញាវិជ្ជមាននិងធ្វើឱ្យភាគហ៊ុនដែលពាក់ព័ន្ធនឹងចិននៅក្នុងទីផ្សារមូលធនអន្តរជាតិមានភាពពេញនិយមខ្លាំង ហើយអ្នកវិនិយោគបរទេសជាច្រើនបានបង្កើនការវិនិយោគនៅក្នុងប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » ឥស្សរជនមួយចំនួននៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិបានសម្គាល់ឃើញថា គោលនយោបាយពង្រីកតម្រូវការក្នុងស្រុករបស់ប្រទេសចិន បានបន្តជំរុញឱ្យទីផ្សារចិនបញ្ចេញកម្លាំងរស់រវើកនិងសក្តានុពលនៃការប្រើប្រាស់ ប្រការនេះក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍កាន់តែច្រើនថែមទៀតសម្រាប់ក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសចិនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print