អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េ បានធ្វើអត្តឃាតដោយមិនបានជោគជ័យ

ចែករំលែក៖

សារព័ត៌មាន Yonhap News បានដកស្រង់សម្តីប្រធានសេវាកែសំរួលកូរ៉េ លោក Shin Yong-hae ដែលប្រកាសថា អតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun បានធ្វើអត្តឃាតនៅក្នុងពេលឃុំឃាំងប៉ុន្តែមិនបានសម្រេច។

បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាតមិនបានសម្រេច លោក គីម ត្រូវបានបញ្ជូនទៅបន្ទប់យាម។ សុខភាពរបស់គាត់នៅតែមានស្ថេរភាព។
ព័ត៌មានខាងលើត្រូវបានចេញផ្សាយបន្ទាប់ពីតុលាការក្នុងតំបន់ក្នុងរដ្ឋធានីសេអ៊ូលបានចេញបញ្ជាជាផ្លូវការឱ្យចាប់ខ្លួនអតីតរដ្ឋមន្ត្រី Kim ពីបទជាប់ពាក់ព័ន្ធក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។ គាត់ត្រូវបានគេកំណត់ថាជាអ្នកដែលបានស្នើច្បាប់អាជ្ញាសឹកដល់ប្រធានាធិបតី Yoon Suk-yeol។
តាមរយៈមេធាវីរបស់គាត់ អតីតរដ្ឋមន្ត្រី គីម កាលពីថ្ងៃទី១០ ខែធ្នូ បានសម្តែងការប្រែចិត្ត និងទទួលយកការទទួលខុសត្រូវទាំងអស់។
យោងតាមសារព័ត៌មាន Yonhap News ការសម្រេចចិត្តចាប់ខ្លួនអតីតរដ្ឋមន្ត្រី Kim ជួយពន្លឿនការស៊ើបអង្កេតប្រធានាធិបតី Yoon លើការចោទប្រកាន់ពីបទបះបោរ។ ប្រធានាធិបតី Yoon បច្ចុប្បន្នគឺជាជនសង្ស័យ ហើយត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។ ច្បាប់របស់ប្រទេសនេះលើកលែងប្រធានាធិបតីដែលកំពុងកាន់អំណាចពីការកាត់ទោស ។
សកម្មភាពរបស់លោកប្រធានាធិបតី Yoon ក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុនបានជះឥទ្ធិពលអវិជ្ជមានដល់នយោបាយ សេដ្ឋកិច្ច និងការទូតរបស់ប្រទេសកូរ៉េខាងត្បូង។ រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Han Duck-soo កំពុងព្យាយាមដោះស្រាយផលវិបាក៕

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print