ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- តា ហុក សាវណ្ណ កំពុងធ្វើនយោបាយ = បើចង់ធ្វើនយោបាយ គួរតែចាកសិក្ខាបទជាសង្ឃទៅបង្កើតគណបក្សនយោបាយមួយធ្វើសកម្មភាពទៅ មិនចាំបាច់ធ្វើនយោបាយរណបក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ. ?
២- ការយកប្រវត្តិសាស្ត្រជូរចត់ពីអតីតកាលមកចងកំហឹងជាមួយប្រទេសជិតខាង = មិនមានផលចំណេញដល់ជាតិយើងទេ វាស្មើនឹងដំបៅមិនឈឺយកឈើចាក់?
៣- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថាចិនបោះបង់ចោលកម្ពុជា = ជាការយល់ច្រឡំធំ ចិន-កម្ពុជាជាមិត្តដែកថែបនិងជាមិត្តរួមជោគវាសនាតែមួយ?
៤- រដ្ឋាភិបាលអូស្ត្រាលីផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ៦០នាក់ថ្នាក់បណ្ឌិតនិងអនុបណ្ឌិត = ចំណែកខ្មែរប្រឆាំងនៅអូស្ត្រាលីមិនចង់ឲ្យអូស្ត្រាលីមានទំនាក់ទំនងល្អជាមួយកម្ពុជាទេ?
៥- ករណីជួញដូរមនុស្សភាគច្រើនបង្កឡើងដោយកត្តាខាងក្រៅ = មកបន្ទោសរាជរដ្ឋាភិបាលកម្ពុជាយ៉ាងម៉េចទៅ?
៦- ឲ្យ សម រង្សុី និង មួរ សុខហួរ រកមធ្យោបាយផ្តួលរំលំគណបក្សប្រជាជនកម្ពុជាម៉េចបាន = បើ សម រង្សុី និង មួរ សុខហួរ កំពុងដកដង្ហើមចង្រឹតឯក្រៅប្រទេសនោះ?
៧- ចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា = ម៉េចបានជា ហុក សាវណ្ណ មិនងើបខ្លួនឯងទៅ នៅនិយាយបានការអី?
៨- ចង់ទម្លាក់រាជរដ្ឋាភិបាលកម្ពុជាងើបធ្វើយ៉ាងម៉េចទៅ = ហក់មកវ៉ៃឬលើកទ័ពមកវ៉ៃ?
៩- ចង់ឲ្យ សម រង្សុី និង មួរ សុខហួរ ធ្វើម៉េចបើមិនថាចោលៗ = រកតែរស់ខ្លួនឯងមិនចង់រស់ផង ដើរតែបោកលុយគេចាយនោះ?
១០- បើ សម រង្សុី នឹង មួ សុខហួ ធ្វើមិនបានទេឲ្យ ហុក សាវណ្ណម្តង ហុក សាវណ្ណ ទើបអាយុ៨៦ឆ្នាំទេតើ = អាចងាប់នៅបរទេសឆាប់ៗនេះ ៕
ដោយ ៖ សិលា