ឆ្នាំនេះបរិមាណត្រីមានការកើនឡើង​ ខណៈ​ប្រជាពលរដ្ឋបន្តនាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក

ចែករំលែក៖

ភ្នំពេញ​៖​ នៅឆ្នាំ២០២៤នេះ បរិមាណត្រីមានការកើនឡើង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តា​ខេត្តនានា បាននាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក នៅទីតាំងគីឡូម៉ែត្រលេខ៩ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បេីតាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលនាំគ្នាមកទិញត្រីនៅគីឡូម៉ែត្រលេខ៩ បានរៀបរាប់​ថា ឱ្យតែដល់រដូវប្រមូលផលនេសាទពួកគេតែងតែនាំគ្នាមកទិញត្រីធ្វើប្រហុក ផ្អក ទុកហូប ព្រោះការធ្វើប្រហុក ផ្អក ដោយខ្លួនឯងនេះ មានរសជាតិឆ្ងាញ់ និងអនាម័យ។ បន្ថែមលើនេះ ប្រជាពលរដ្ឋ បង្ហាញការសប្បាយរីករាយ ដែលឃើញត្រីនៅឆ្នាំនេះ មានការកើនឡើង និងតម្លៃវិញក៍សមរម្យដែរ។

ជាមួយគ្នានេះ​ អាជីវករធ្វើត្រីប្រហុកលក់ នៅគីឡូម៉ែត្រលេខ៩ បានឱ្យដឹងថា នៅឆ្នាំនេះ​តម្លៃ​ត្រីទាបជាងឆ្នាំមុនដោយមួយគីឡូតម្លៃចាប់ពី ១,៣០០រៀល ទៅ ១,៥០០រៀល ត្រីមិនទាន់​ធ្វើ និងត្រីធ្វើរួចរាល់មួយគីឡូតម្លៃ ៣,២០០រៀល បើធៀបឆ្នាំមុនតម្លៃ៣,៧០០រៀល។

ប្រជាពលរដ្ឋ​ដដែល​បន្តថា​ តាមការសង្កេតនៅនៅឆ្នាំនេះត្រីសំបូរ​ដោយសារទឹក​ទន្លេហក់​ឡើង​ខ្ពស់ជាង​ឆ្នាំមុន និងម្យ៉ាងវិញទៀតការទប់ស្កាត់បទល្មើសនេសាទក៍មានការថយចុះផងដែរ។ លើសពីនេះ លោកបាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក សូមអញ្ជើញ​មកទិញត្រី​នៅទីតាំងនេះ ព្រោះតម្លៃទាបជាងឆ្នាំមុន និងសំបូរត្រី។

...

យោងតាមសេចក្តីជូនដណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យ​ដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់​ផ្តើមបន្លាស់ទី​ចេញ​ពីទន្លេសាប បឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេង្គ និងទន្លេបាសាក់ ដែលអំណោយផល​ដល់​ការ​ធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្ត​ខេត្តកណ្តាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ក្នុងន័យរដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋមានបំណងចង់ធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញត្រីនៅភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print