យន្តហោះទមា្លក់គ្រាប់អាមរិកបានចាកចេញពីទីតាំង Guam អាចទៅចូលរួមយាមល្បាតនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងដើម្បីបញ្ចាក់ពីការប្តេជ្ញាការពារសេរីភាពចរាចណ៍នៅដែនសមុទ្រចិនភាគខាងត្បូង។
បណ្តាញព័ត៌មានអាមេរិកបានផ្សាយថា យន្តហោះទមា្លក់គ្រាប់បំបាំងកាយប្រភេទ B-2A spirit មកពីទីតាំងទ័ពអាកាស Whiteman រដ្ឋ Missouri ។ កន្លងមកកាលពីថ្ងៃទី០៧ ខែសីហា អាមេរិកបានបញ្ចូនយន្តហោះទមា្លក់គ្រាប់យុទ្ធសាស្ត្រ ៤គ្រឿងប្រភេទ B-1B Lancer ទៅកាន់ទីតាំង Anderson និង Guam ដើម្បីជំនួសយន្តហោះទម្លាក់គ្រាប់ចាស់ B-52H Strato Fortress ។ ជាមួយនិងការបញ្ចូនយន្តហោះថ្មីនោះ ទាហ៊ានអាកាសអាមេរិកមានយន្តហោះទម្លាក់គ្រាប់ទំនើបំផុតរបស់ខ្លួន ៣ប្រភេទនៅកន្លែងតែមួយ ។ ការដាក់ពង្រាយនោះក្នុងគោលដៅការពារសន្តិសុខ គេចផុតពីការគម្រាមកំហែងរបស់កូរ៉េខាងជើង ក៏ដូចជាភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង។
បណ្តាញព័ត៌មាន CNN បានផ្សាយថា យន្តហោះទាំងនោះអាចហោះហើរចេញពីទីតាំង Guam ទៅយាមល្បាតនៅដែនសមុទ្រចិនភាគខាងត្បូងនិងឧប្បទ្វីបកូរ៉េ។ សកម្មភាពរបស់អាមេរិកចង់បង្ហាញឲ្យចិនដឹងថា អាមេរិកប្តេជ្ញាការពារសេរីភាពចរាចណ៍នៅដែនសមុទ្រចិនភាគខាងត្បូង។
មេទ័ពអាកាសអាមេរិកបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ B-2A ដាក់បពង្រាយបណ្តោះអាសន្ននោះដើម្បីហ្វឹកហាត ហោះហើរ នៅតំបន់សមុទ្រប៉ាស៊ីហ្វិក និងរក្សាការត្រៀមលក្ខណសម្រាប់អាកាសយានឹកក្នុងការធ្វើសង្គ្រាមក៏ដូចជារក្សាសន្តិសុខស្ថេរភាពនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។
សារព័ត៌មាន Chosun Ilbo របស់កូរ៉េខាងត្បូងបានផ្សាយថា សកម្មភាពរបស់អាមេរិក គឺជាការដាក់គំនៀបទៅលើប្រទេសចិនពេលដែលចិនកំពុងតែសាងសងកោះសិប្បនិមិត្តខុសច្បាប់នៅសមុទ្រចិនភាគខាងត្បូង។
សកម្មភាពរបស់អាមេរិកនិងធ្វើឲ្យចិនបង្កើនកាពង្រឹងសម្ថភាពការពារផលប្រយោជន៍របស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង ដែលកំពុងតែមានវិវាទជាមួយប្រទេសជិតខាង។ កន្លងមកចិនបានធ្វើសមយុទ្ធកម្លាំងបរមាណូដើម្បីទប់ស្កាត់សង្គ្រាមបរមាណូ ដែលអាចកើតឡើង ។ រយៈពេលកន្លងមកចិនបានខិតខំពង្រឹងវិស័យយោធាក្រោយពេលដែលតុលាការអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេចឲ្យចិនចាញ់នៅកនុងការប្តឹងនោះ ។ តែចិនមិនព្រមចាកចេញឡើយដោយបន្តសកម្មភាពនៅទីនោះដដែល។ ជាមួយគ្នានេះអាមេរិកបានប្រកាសថា និងការពារសម្ព័ន្ធមិត្តហ្វុីលីពីនគេចផុតពីការគម្រាមកំហែងរបស់ចិន៕
ប្រែសម្រួល៖ ម៉ែវ សាធី