លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញ ដឹកនាំ គណៈប្រតិភូ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) បន្តចុះបេសកកម្ម ទៅកាន់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោក ចាន់ ស៊ីណាត រដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រ សួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈ ប្រតិភូធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បន្តចុះបេសកកម្ម ទៅកាន់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

លោករដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះបេសកកម្មនាពេលនេះគឺ ដើម្បីត្រួតពិនិត្យ និងអនុវត្តន៍ លើសកម្មភាពការងារដោះស្រាយរៀបចំផែនការ យុទ្ធសាស្រ្ត កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ដែលបានកើតឡើងជាប្រចាំដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់បរិបូណ៍ តំបន់រលាប្អៀរ តំបន់ក្តុ ល តំបន់ទឹកផុស តំបន់លំហាច តំបន់បំណក់ និងក្រុងកំពង់ឆ្នាំង ដោយធ្វើការអភិវឌ្ឍ និង ធ្វើទំនើបកម្មវិស្វកម្មក្នុងការរំដោះទឹក និងបង្វែរទឹកស្ទឹងលំហាច បំណក់ អាចាង និងបរិបូណ៍ ហើយ នៅក្នុងរដូវប្រាំងប្រព័ន្ធខាងលើនេះនឹងបម្រើឱ្យ ការស្រោចស្រពផ្ទៃដី រាប់ម៉ឺនហិកតា បន្ថែមទៀតក្នុងខេត្តកំពង់ឆ្នាំង។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ និង គណៈប្រតិភូក៏ បានអញ្ជើញ ចុះពិនិត្យដល់ទីតាំងជាក់ស្តែង តំបន់អមលាំង តំបន់ថ្ពង តំបន់គងពិសី តំបន់ស្ទឹងក្រាំងបាទ តំបន់ពញាឮ តំបន់ឱរ៉ាល់ខាងកើត តំបន់ក្រវាញខាងជើង តំបន់ស្ទឹងអន្លង់ជ្រៃ តំបន់ក្រពើទ្រោម តំបន់ប្រាំបីមុម តំបន់យុទ្ធសាស្រ្ត តំបន់វិហារហ្លួង តំបន់កំពង់ហ្លួង និងតំបន់កប់សេះ ស្ថិតក្នុងតំបន់ត្រីកោណនៃខេត្ត កំពង់ឆ្នាំង ខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាល។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ទឹកមកពីបណ្តាតំបន់ខាងលើជាមុខសញ្ញាដ៏សំខាន់ធ្វើឱ្យមានជំនន់ជាប្រចាំលើផ្លូវជាតិលេខ៥ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដែលកិច្ចការ ចាំបាច់នាពេលនេះ និងក្នុងរយៈពេលមធ្យម គឺ ត្រូវធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធគ្រប់គ្រងទឹកនិងពង្វាងទឹកស្ទឹងអន្លង់ជ្រៃ ដើម្បីបញ្ជា និងដោះស្រាយបញ្ហាទឹកដែលកើតមានឡើង ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងការ ឡើងកំដៅឡើងនៃភពផែនដី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print