សូមប្រុងប្រយ័ត្ន​ចំពោះ​អ្នកប្រើប្រាស់​ កំប៉ុងហ្គាសចាស់ៗ​ អាចបង្កការផ្ទុះទៅជាអគ្គិភ័យ​ឆេះផ្ទះ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយសារ​តែកំប៉ុង​ហ្គាស​តូចៗ​ដែល​អាជីវករលក់ដូរ​នៅតែយកមកដាក់លក់ឱ្យទៅអ្នកប្រើប្រាស់​ មិនខ្វល់ពីគ្រោះថ្នាក់​ នៃការផ្ទុះកំប៉ុងបង្កទៅជា​អគ្គីភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋ​ ដូច្នេះ​សូមប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​កំប៉ុង​ហ្គាស​ចាស់ៗ។

ជាក់ស្ដែង​កាលពីវេលាម៉ោង០១​ និង១៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្លូវ២០៨ ក្រុម៥ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីផ្ទះកំប៉ុងហ្គាសបង្ករជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៧ម៉ែត្រ គុណនិង​ ១៥ម៉ែត្រ ក្នុងនោះឆេះខូចខាតទូទឹកកក គ្រែពូក រួមនិងសម្ភារមួយចំនួន ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

...

គួរបញ្ជាក់ថា​ នៅវេលាម៉ោង០១​ និង៤៥នាទីរំលងអាធ្រាត្រ ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print