កម្លាំងសមត្ថកិច្ចជំនាញ​ បន្តផាកពិន័យ​យានយន្តល្មើសចំនួន ៣៤៩គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុ​ជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ៣៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤២៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៥៦គ្រឿង និងម៉ូតូ ២៧១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៤៩គ្រឿង, រថយន្តធំ ២ គ្រឿង, រថយន្តតូច ១២៩គ្រឿង និងម៉ូតូ ២១៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៤ ថ្ងៃ ពីថ្ងៃទី១-១៤ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៦,៣១០គ្រឿង, រថយន្តធំ ១២៦គ្រឿង, រថយន្តតូច ២,២៣២គ្រឿង, ម៉ូតូ ៣,៩៥២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៧៦៩គ្រឿង, រថយន្តធំ ៧៦គ្រឿង, រថយន្តតូច ១,៥៦៦គ្រឿង និងម៉ូតូ ៣,១២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print