រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ”

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទ ភីអេច ហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ វេទិកានេះក៏មានការចូលរួមថ្លែងសុន្ទរកថាគន្លឹះពី លោក Marn-Ki Jeong, ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ឯកឧត្តម Roh Keon-ki អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ និងលោក Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

“វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីតាមរយៈការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ លើកកម្ពស់សក្តានុពលវិនិយោគរបស់កម្ពុជា និងសម្របសម្រួលកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។ វេទិកានេះក៏នឹងបង្ហាញពីឱកាសនៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សម្ភារៈបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថល ដើម្បីលើកកម្ពស់លទ្ធភាពការចូលរទៅកាន់ទីផ្សារ គាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលវិស័យគន្លឹះទាំងនេះត្រូវបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយកដរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបរបស់សម្តេចជាមួយនឹង KIAF និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះក៏ផ្តល់ឱកាសដ៏ល្អ ពង្រឹងភាពជាដៃគូកម្ពុជាកូរ៉េ ស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការបណ្តាក់ទុន។

នៅក្នុងវេទិកានេះក៏បានការធ្វើបទបង្ហាញពីវាគ្មិនកូរ៉េ និងកម្ពុជាស្តីពីប្រធានបទពាក់ព័ន្ធជាច្រើន ដូចជាតម្លៃនៃសាជីវកម្មនិងកំណែទម្រង់ថ្នាក់ជាតិ ការលើកទឹកចិត្តផ្នែកកាតព្វកិច្ចពន្ធដារ ការវិនិយោគផ្ទាល់ពីបរទេស កិច្ចសហប្រតិបត្តិការសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកក្នុងវិស័យឧស្សាហកម្ម ការបង្កើតការងារនៅកម្ពុជា ការវិនិយោគនៅកម្ពុជា និងការផ្តល់សេវាធនាគារឌីជីថល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print