លោកស្រី ម៉ែន សំអន រៀបចំពិធីដង្ហែរអដ្ឋិធាតុរបស់លោកនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ទៅតម្កល់ទុកក្នុងចេតីយ៍

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីដង្ហែរអដ្ឋិធាតុរបស់លោកនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ទៅតម្កល់ទុកក្នុងចេតីយ៍ ដែលមានទីតាំងនៅក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះផងដែរលោកស្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួម និងធ្វើឲ្យកម្មវិធីនេះដំណើរការទៅយ៉ាងអធិកអធម ហើយលោកស្រីក៏សូមថ្លែងអំណរគុណជាពិសេស ថ្វាយជូនចំពោះ សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក រួមជាមួយគណៈកម្មការវត្ត ដែលបានផ្តល់ទីតាំង និងការសម្របសម្រួលក្នុងសាងសង់ចេតីយ៍បានរួចរាល់ជាស្ថាពរ និងបានដង្ហែរអដ្ឋិធាតុមកតំកល់ទុកនៅថ្ងៃនេះ៕

image image image image image image image image image image image image

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print