ប្រកួតស្នាដៃថតរូបដើម្បីឈ្នះអធិរាជស្មាតហ្វូន Huawei P9 Plus និង Huawei P9

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតស្វែងរកអ្នកមានស្នាដៃថតរូបស្អាតទាក់ទាញបំផុតមួយត្រូវបានធ្វើឡើងសម្រាប់អ្នកប្រើប្រាស់កំពូលស្មាតហ្វូន Huawei P9 Plus និង Huawei P9។ ម្ចាស់ជ័យលាភីអាចមានឱកាសឈ្នះ រង្វាន់ ‎Huawei P9 Plus និង Huawei P9 ដោយគ្រាន់តែចូលរួមកម្មវិធីប្រកួតរូបភាពដែលផ្តិតយកដោយកាមេរ៉ាអាជីព Leica របស់ស៊េរីស្មាតហ្វូន Huawei P9 Plus និង Huawei P9ដែលរៀបចំដោយក្រុមហ៊ុន Huawei។

កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី៤ ខែ កក្កដាដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ដើម្បីអាចចូលរួមប្រកួតក្នុងកម្មវិធីនេះ បេក្ខជន បេក្ខនារី ត្រូវគោរពតាមល័ក្ខ ខ័ណ្ឌ ដូចជាទី១ជាអតិថិជនដែលប្រើប្រាស់ #HuaweiP9Plus និង #HuaweiP9។ ទី២ ផ្ញើលេខកូដ Imei, លេខទូរស័ព្ទមកកាន់ គេហទំព័រ Huawei Mobile Cambodia ដើម្បីចុះឈ្មោះចូលរួមប្រកួត (Imei មួយអាចប្រកួតបានតែម្នាក់)។ទី៣បេក្ខជនម្នាក់អាចដាក់រូបប្រកួតបានច្រើនជាមួយប្រធានបទនិងទីតាំងខុសៗគ្នា។ទី៤គ្រប់រូបភាពត្រូវមានអក្សរតែម “Huawei P9 LEICA DUAL CAMERA” តាមរយៈ Automatically add watermarks (មិនមែនជារូប selfie)។ទី៥ រូបភាពប្រកួតពុំពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផល,ការរិះគន់មាក់ ងាយឬនយោបាយ។ទី៦រូបភាពប្រកួតនឹងត្រូវបានជ្រើសរើសនិងបង្ហោះលើគេហ ទំព័រ facebook, Instagram របស់ Huawei Mobile Cambodia ។ទី៧ Facebook Like 1=1ពិន្ទុ, Instagram Like 1=3ពិន្ទុ (Like ក្លែងក្លាយនឹងដកចេញ)។ សម្រាប់រូប ភាពបេក្ខជននិងបេក្ខនារី ដែលទទួលបាន Likes ច្រើនជាងគេបំផុតគឺជាម្ចាស់ជ័យលាភីលេខ១ដែលនឹងទទួលបានកំពូលស្មាតហ្វូន Huawei P9 Plus មួយគ្រឿង ហើយសម្រាប់ជ័យលាភី លេខ២ នឹងទទួល បានកំពូលស្មាតហ្វូន Huawei P9 ។

លោក Jason ជានាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំ ប្រទេសកម្ពុជាបានឲ្យដឹងថា “កម្មវិធីនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានជួយគាំទ្រ នូវផលិតផលស្មាតហ្វូនស៊េរីចុងក្រោយរបស់ Huawei គឺ P9 និង P9 Plus ដែលកំពុងអង្រួនទីផ្សារស្មាតហ្វូនលើពិភពលោក ក៏ដូចជាកម្ពុជាផ្ទាល់ ហើយក៏បង្ហាញពីសមត្ថភាពកាមេរ៉ាភ្លោះដែលល្អឯក ពិបាកនឹងរកគូប្រដូចបាននៅក្នុងចំណោមស្មាតហ្វូនដទៃទៀត។ លោក Jason បន្ថែម “សម្រាប់អ្នកមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រកួតថតរូបរបស់យើងខ្ញុំ ប៉ុន្តែពុំទាន់មាន Huawei P9 និង P9 Plus ក្នុងដៃនៅឡើយ អាចអញ្ជើញទៅកាន់សាខាដែលមានស្លាកសញ្ញា Huawei រួចជាវនូវ Huawei P9 និង P9 Plus ក្នុងតម្លៃពិសេសនឹងមានឱកាសឈ្នះរង្វាន់ធំទៀតផង។ សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅ”។

គួររំលឹកថា Huawei P9 និង P9 Plus គឺជាស្មាតហ្វូនដែលមានសមត្ថភាពអាចផ្លាស់ប្តូរនូវអ្វីដែលអ្នកសម្លឹងទៅកាន់ពិភពលោក ទំាងមូលបាន។ ចាប់ផ្តើមពីការរចនាតាំងពី ខាងក្រៅរហូតដល់សម្ភារផ្គុំខាងក្នុងគឺសុទ្ធសឹងតែចេញពីលោកហធាតុដែលប្រណីត រក្សាបាននូវគុណភាពដែលរឹតតែអស្ចារ្យ គួបផ្សំជាមួយអ្នករចនាម៉ូដសុទ្ធសឹងតែជាអ្នកមានឯកទេសនិងមានជំនាញលំដាប់ថ្នាក់ពិភពលោករចនាឡើងយ៉ាងល្អឥតខ្ចោះនិងមានភាពអំណត់បំផុតដែលជាហេតុ ធ្វើឲ្យរូបរាងនៃកំពូលស្មាតហ្វូនមួយនេះមានលក្ខណៈលេចធ្លោ ស្រស់ឆើតឆាយ សក្តិ សមសម្រាប់មនុស្សជំនាន់ថ្មី។ កាមេរ៉ា របស់ P9 និង P9 Plus នឹងធ្វើឲ្យអ្នកផ្លាស់ ប្តូរទស្សនៈដែលគិតថាកាមេរ៉ាស្មាតហ្វូន មិនអាចក្លាយជាកាមេរ៉ាអាជីពបានពីព្រោះវាបានបំពាក់ទៅដោយកាមេរ៉ាភ្លោះLeica ដែលពិភពលោកទទួលស្គាល់ថាជាកាមេរ៉ា អាជីពដែលមានអាយុកាលដល់ទៅ 102 ឆ្នាំគិតមកដល់បច្ចុប្បន្ន៕

13977877_1044978112205182_733421099_o

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print