លោក Xi Jinpingថ្លែងសុន្ទរកថាគន្លឹះពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងនៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  នៅព្រឹកថ្ងៃទី ២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋ ចិន បាន ថ្លែង សុន្ទរកថា គន្លឹះ ពេល អញ្ជើញ ចូល រួមមហាសន្និបាត អបអរ សាទរ ខួប ២៥ ឆ្នាំ នៃ ការដែលម៉ាកាវ វិលត្រឡប់ចូលមាតុប្រទេសចិនវិញ និង ជា ពិធី ចូល កាន់តំណែងនៃ រដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinpingបាន លើកឡើងថា ២៥ ឆ្នាំ តាំង ពី ម៉ាកាវ វិលត្រឡប់ ចូលមាតុប្រទេស ចិន វិញ ក្រោម ការ គាំទ្រដោយ ពេញទំហឹង ពី រដ្ឋភិបាល មជ្ឈិមចិន និង មហាដីគោក ចិន រដ្ឋបាល តំបន់ ពិសេស ម៉ាកាវ បាន ដឹកនាំម និង សាមគ្គីគ្នា មជ្ឈដ្ឋាន នានា ក្នុងសង្គម បន្ត ខិតខំតស៊ូ ការ អនុវត្ត នៃ “ ប្រទេស មួយ ប្រព័ន្ធគ្រប់គ្រងពីរ ” ប្រកបដោយ លក្ខណៈ ពិសេស ម៉ាកាវ ទទួល បាន ការជោគជ័យ យ៉ាង ធំ ធេង ។
គេហទំព័រ «CCFR China state-controlled media » ម៉ាកាវ បានកើត មាន ការ ប្រែប្រួល យ៉ាង ខ្លាំង ឥទ្ធិពល អន្តរជាតិ ត្រូវ បាន លើកឡើង ដោយ កម្រិត ខ្ពស់ ដោយ បាន បញ្ជាក់ថា “ប្រទេស មួយ ប្រព័ន្ធគ្រប់គ្រងពីរ ”មាន ឧត្តមភាព ផ្នែក របប យ៉ាង លេចធ្លោ និង កម្លាំង រស់រវើក យ៉ាង ខ្លាំង គឺ ជា របបដ៏ល្អប្រសើរ សម្រាប់ ការ រក្សា ភាពរុងរឿង និង ស្ថិរភាព ក្នុង រយៈពេល យូរអង្វែង នៃ តំបន់ ហុងកុង និង ម៉ាកាវ ។ “ ប្រទេស មួយ ប្រព័ន្ធគ្រប់គ្រងពីរ ”បង្កប់ នូវ គុណតម្លៃ ស្តីពី សន្តិភាព បរិយាប័ន្ន ការ បើកទូលាយ និង ការ ចែករំលែក វាជា របស់ ប្រទេសចិន ក៏ជា របស់ពិភពលោក គឺ សក្តិសម ណាស់ សម្រាប់ ទទួលបានការការពាររួមគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print