អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ល្ងាច ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបសន្ទនាលក្ខណៈគួសម ជាមួយ លោក Li Jiachao ប្រមុខ រដ្ឋបាល នៃ តំបន់ រដ្ឋបាលពិសេស ហុងកុង ដែល មក ចូលរួម សកម្មភាព អបអរសាទរ គម្រប់ ខួប ២៥ ឆ្នាំ នៃ ការ វិលត្រឡប់មកមាតុប្រទេសវិញ របស់ ម៉ាកាវ ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងថា ការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” បាន ចូលក្នុងដំណាក់កាលថ្មីហើយ ហុងកុងនិងម៉ាកាវ គួរ សម្រេចបាន ការរីកចម្រើន កាន់តែល្អបវរ ដោយ បំពេញ បុព្វហេតុ កាន់តែអស្ចារ្យ ។ ប្រទេសជាតិ មានការរំពឹងទុក ខ្លាំង ចំពោះ ហុងកុង ។ សង្ឃឹម ថា លោក និង រដ្ឋបាល ពិសេសហុងកុង បន្ត ធ្វើអភិបាលកិច្ច ប្រកបដោយស្ថិរភាព ដើម្បី បង្កើត ភាពត្រចះត្រចង់ ថ្មី របស់ ហុងកុង។
គេហទំព័រ «CCFR China state-controlled media » លោក Li Jiachao បាន ថ្លែងអំណរគុណចំពោះលោក Xi Jinping ប្រធានរដ្ឋ ដែល បាន អនុញ្ញាតិ ឱ្យ ចូលជួប គួរសម លោកបាន បញ្ជាក់ថា នឹង ខិតខំ ធ្វើការ ដើម្បី ដឹកនាំ ឱ្យ សេដ្ឋកិច្ច ហុងកុង រីកចម្រើន កាន់តែខ្លាំងក្លា ប្រជាជន ទទួលបានជីវភាព កាន់តែល្អ ចូលរួមយ៉ាងសកម្ម ក្នុងការ កសាង មហាឈូងសមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ ដើម្បី រួមបញ្ចូល កាន់តែល្អ ក្នុង សភាពការណ៍អភិវឌ្ឍនៃ ប្រទេសជាតិ៕
ដោយ ៖ សិលា