សន្និសីទលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅក្រុងប៉េកាំង

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២៤ សន្និសីទលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទពេញអង្គលើកទីមួយនៅវិមានសភាប្រជនជននៅក្រុងប៉េកាំងក្រោមអធិបតីភាពរបស់លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានស្តាប់របាយការណ៍រប់លោក Shen Chunyao សមាជិកជាអនុប្រធាននៃគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីសភាពការណ៍ធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់នៃច្បាប់ស្តីពីតំណាងប្រជាជន។ កំណែពិនិត្យជាលើកទី ២ នៃសេចក្តីព្រាងច្បាប់នេះបានកំណត់ជាក់លាក់ពីតួនាទីរបស់តំណាងប្រជាជនក្នុងការប្រកាន់ខ្ជាប់ឱ្យបានល្អ និងធ្វើឱ្យមានសុក្រឹតភាពនូវរបបមហាសន្និបាតសភាតំណាប្រជាជន, កំណត់ជាក់លាក់ថែមទៀតនូវការដែលអង្គភាពបំពេញការងារ អង្គភាពការងារ និងអង្គភាពទទួលខុសត្រូវអនុវត្តសំណើរបស់តំណាងប្រជាជននៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនគ្រប់ជាន់ថ្នាក់រាយការណ៍ពីសភាពការណ៍នៃការបំពេញសំណើរបស់តំណាងប្រជាជន, កំណត់ជាក់លាក់ថា គណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនចាប់ពីថ្នាក់ស្រុកឡើងទៅត្រូវចាត់ចែងតំណាងប្រជាជននីត្តិកាលដូចគ្នាតាមពេលកំណត់ឱ្យរាយការណ៍ពីសភាពការណ៍បំពេញមុខងារចំបោះប្រជាជនបោះឆ្នោតក្នុងតំបន់ដើម ឬអង្គភាពចំពោះឆ្នោតដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print