លោកស្រី អុង សុភាវី អញ្ជើញដឹកនាំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្ពស់ ស្រុកបរវេល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ ចុះមូលដ្ឋានឃុំព្រៃខ្ពស់ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្ពស់ នៅភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបរវេលខេត្តបាត់ដំបង ដែលរៀបចំឡើងនៅក្នុងបរិវេណសាលាឆទានបឹងជំនៀង។

សូមបញ្ជាក់ថា ៖ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន ២គ្រួសារ រួមមាន៖
១.ជនរងគ្រោះជាក្មេងស្រីអាយុ៦ឆ្នាំ ដែលត្រូវបានគេចាប់រំលោភសេពសន្ថវៈ
២.គ្រួសារក្រីក្រ ផ្ទុកមេរោគអេដស៍ គ្មានផ្ទះសម្បែងស្នាក់អាស្រ័យជាមួយអ្នកជិតខាង
៣.ក្មេងប្រុសកំព្រាដែលឪពុកម្តាយស្លាប់ចោល ដែលគេយកមកចិញ្ជឹមនៅស្នាក់ការឃុំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print