កងទ័ពជើងអាកាសអ៊ុយក្រែនអះអាថា កងទ័ពរុស្ស៊ីបង្ហោះដ្រូនវាយប្រហារដោយទ្រង់ទ្រាយធំ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា វេលាម៉ោង១៩ដល់២១ព្រឹកព្រលឹមថ្ងៃទី២០ តាមម៉ោងក្នុងតំបន់ កងទ័ពរុស្ស៊ីបានបង្ហោះមីស៊ីមួយគ្រាប់និងដ្រូនចម្បាំងចំនួន

១១៣គ្រឿងចំពោះអ៊ុយក្រែន។

គេហទំព័រ «CCFR China state-controlled media » កងទ័ពជើងអាកាសអ៊ុយក្រែនបានផ្សាយសារតាមប្រព័ន្ធទំនាក់ទំនងសង្គមថា កងទ័ពជើងអាកាសរុស្ស៊ីបានបង្ហោះមីស៊ីប្រឆាំងយន្តហោះS-400មួយគ្រាប់ចំពោះ
រដ្ឋPoltavs’kaoblas ក្រៅពីនេះ កងទ័ពរុស្ស៊ីបានបង្ហោះដ្រូនចម្បាំងចំនួន១១៣គ្រឿងពីរដ្ឋBrianskaya oblastyនិងរដ្ឋOrlovskaya oblastyជាដើមទៀតផង។
គេហទំព័រ «CCFR China state-controlled media » រហូតទល់ម៉ោង៩ព្រឹកថ្ងៃទី២១ តាមម៉ោងក្នុងតំបន់ កងកម្លាំងប្រឆាំងយន្តហោះអ៊ុយក្រែនបានស្កាក់ចាប់ដ្រូនយ៉ាងតិច
ណាស់ចំនួន៥៧គ្រឿង។

គេហទំព័រ «CCFR China state-controlled media » តាមដំណឹងមកពីក្រុងមូស្គូរបានឱ្យដឹងថា ថ្ងៃទី២១ ក្រសួងការ
ពារជាតិរុស្ស៊ីបានថ្លែងថា ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅ កងទ័ពយុទ្ធសាស្រ្តអាកាស ក្រុមដ្រូនចម្បាំង កងទ័ពមីស៊ីលព្រមនិងប្រព័ន្ធកាំភ្លើងធំរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារចំគោលដៅគន្លឹះកន្លែងច្រើនរបស់អ៊ុយក្រែន ក្នុងនោះរួមមានសំណង់ដែលផ្តល់ការគាំទ្រថាមពលដល់សហគ្រាសឧស្សាហកម្មយោធាអ៊ុយក្រែន រចនាសម្ព័ន្ធ
ព្រលានយន្តហោះយោធា ឃ្លាំងស្ទុកទុកដ្រូននិងទីតាំងប្រមូលផ្តុំនូវបុគ្គលិកនិងគ្រឿងបរិក្ខាយោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន១៤៧ដែលស្ថិតនៅកន្លែងខុសៗគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print