ក្រសួង​រៀប​ចំ​ដែនដី​៖​ ការរចនាលំនៅឋានស្របតាមធម្មជាតិ និងកាត់បន្ថយកម្តៅចូលទៅក្នុងផ្ទះ ឬអគារ ការទាញយកប្រយោជន៍ពីខ្យល់ ជាពិសេសការការពារពីភ្លៀងខ្លាំងម៉ូសុងជាដើម

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ នៅថ្ងៃទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ស្ថាបត្យកម្មត្រូពិច តំបន់អាស៊ីអាគ្នេយ៍ សំដៅទៅលើការសាងសង់សំណង់ក្នុងតំបន់ដែលត្រូវបានជំរុញដោយលក្ខខណ្ឌអាកាសធាតុ និងទីតាំងភូមិសាស្ត្រ ដែលជាប្រទេសដែលមានអាកាសធាតុក្តៅហើយសើម និងទទួលឥទ្ធិពលខ្យល់ម៉ូសុង និងភ្លៀងធ្លាក់ច្រើន។

ស្ថាបត្យករបានរចនាលំនៅឋានស្របតាមធម្មជាតិ និងបានគិតគូពីការរចនាដែលកាត់បន្ថយកម្តៅចូលទៅក្នុងផ្ទះ ឬអគារ ការទាញយកប្រយោជន៍ពីខ្យល់ ជាពិសេសការការពារពីភ្លៀងខ្លាំងម៉ូសុងជាដើម។

ដោយស្ថាបត្យករបានរចនាផ្ទះដែលស្ថិតនៅក្នុងតំបន់ត្រូពិក ដែលឆ្លើយតបទៅនឹងអាកាសធាតុបែបនេះដូចជា៖

...

១. រចនាដោយមានគម្លាតដំបូលវែងបង្កើតជាម្លប់
២. រចនាបន្ទប់មួយចំនួនមានកម្ពស់ខ្ពស់ដើម្បីឱ្យមានខ្យល់ បែបបញ្ឈរជម្រុញឱ្យមានភាពត្រជាក់
៣. រចនាឱ្យមានផ្ទៃជញ្ជាំងដែលអាចឱ្យខ្យល់ធម្មជាតិហូរកាត់ បានហើយផ្ទៃជញ្ជាំងនោះបែរទៅទិសដែលមានចរន្តខ្យល់
៤. រចនាឱ្យមានលម្ហដែលស្ថិតនៅក្នុងចន្លោះ ដូចជារានហាល (balcony) វេរ៉ងដា (verandah) និងសួនកណ្ដាលផ្ទះ (courtyard) ជាដើម
៥. រចនាដោយផ្ដោតទៅលើបន្ទប់ជួបជុំគ្រួសារ ឬបន្ទប់បរិភោគអាហារឱ្យបើកទូលាយទៅកាន់បរិស្ថានខាងក្រៅ
៦. រចនាដោយដាក់ផ្ទៃកញ្ចក់តិចបំផុត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print