កុមារអាយុ១០ឆ្នាំលង់ទឹកស្លាប់​ ពេលទៅលេងទឹកជាមួយមិត្តភក្តិ

ចែករំលែក៖

ខេត្តកណ្តាលៈ កាលវេលាម៉ោង ១៤និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦មានករណីលង់ទឹកបណ្ដាលអោយក្មេងប្រុសអាយុ១០ឆ្នាំបានស្លាប់
នៅចំណុចគ្របបាយ ក្នុងទឹកព្រែកចាម ស្ថិតក្នុងភូមិ ព្រែកថ្មី ឃំុ ព្រែកថ្មី ស្រុក កោះធំ ខេត្ត កណ្តាល ។
កុមាររងគ្រោះឈ្មោះ ជឿន ចន្នី ភេទ ប្រុស អាយុ ១០ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកើតហេតុ (ស្លាប់)។
សមត្ថកិច្ចបានអោយដឹងថាៈ នៅមុនពេលកើតហេតុថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កុមាររងគ្រោះ និងមិត្តភ័ក្ត្រឈ្មោះ ជួង ពិសិត ភេទប្រុស អាយុ៩ឆ្នាំ រួមទាំងក្មេងៗក្នុងភូមិចំនួន៣នាក់ទៀត បានឡើងជិះគោយន្តដឹកពោត ឈ្មោៈ នឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។ ពេលជិះដល់កន្លែងកើតហេតុ កុមាររងគ្រោះរួមទាំងមិត្តជិះលើគោយន្តជាមួយគ្នា បានហក់ចុះពីលើគោយន្ត។ ហើយជនរងគ្រោះ និងឈ្មោះ ជួន ពិសិត លោតចូលទៅក្នុងទឹកព្រែកចាម ចំណែកមិត្តភ័ក្ត្រ៣ទៀតមិនចុះមុជទឹកជាមួួយទេ។ ដោយឈ្មោះ ជួន ពិត មុជទឹករាក់ក្បែរច្រាំង ចំណែក ជនរងគ្រោះ មុជក្នុងទឹកជ្រៅនិងងើបពីទឹកពីរដង។ ភ្លាមនោះឈ្មោះ ជួន ពិសិត ឃើញមិនស្រួល ក៍រត់ទៅហៅឈ្មោះ យ៉ាន់ វឿន ដែលនៅកាច់ពោតក្បែរនោះអោយទៅជួយស្រង់យកជនរងគ្រោះ។ ភ្លាមនោះ ឈ្មោះ យ៉ាន វឿន បានស្រង់ជនរងគ្រោះ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ ពេលនោះ កុមាររងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយរួចរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់ផ្ទះជនរងគ្រោះ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួុសារ កុមាររងគ្រោះដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាៈ កុមាររងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជាស្លាប់ដោយការលង់ទឹក ប្រាកដមែន ។
ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសារកុមាររងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

image image

ដោយជឺ តុងឡេង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print