ឧទ្ធម្ភាគចក្រជួយសង្គ្រោះធ្លាក់នៅទួរគី មនុស្ស៤នាក់ស្លាប់

ចែករំលែក៖

នៅថ្ងៃទី 22 ខែធ្នូ នៅតំបន់ Mugla ភាគនិរតីទួរគី ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់បានធ្លាក់ សម្លាប់មនុស្ស 4នាក់ ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល 10 ព្រឹក នៅពេលដែលឧទ្ធម្ភាគចក្រជួយសង្គ្រោះតាមផ្លូវអាកាសកំពុងហោះចេញពីមន្ទីរពេទ្យបណ្តុះបណ្តាល និងស្រាវជ្រាវ Mugla ស្រាប់តែធ្លាក់ចូលទៅក្នុងជាន់ខាងលើនៃអគារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលទួរគីបាននិយាយថា អ័ព្ទក្រាស់បានបណ្តាលឱ្យឧទ្ធម្ភាគចក្របានបុកជាមួយអគារមន្ទីរពេទ្យ ហើយធ្លាក់ចូលទៅក្នុងតំបន់ទំនេរមួយនៅក្បែរនោះ។ ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្សទាំង៤នាក់នៅលើឧទ្ធម្ភាគចក្រ ក្នុងនោះមានអាកាសយានិក២នាក់ វេជ្ជបណ្ឌិត១នាក់ និងបុគ្គលិកពេទ្យ១នាក់។
អភិបាលតំបន់ Mugla លោក Idris Akbiyik បាននិយាយថា ឧទ្ធម្ភាគចក្របានធ្លាក់ចូលទៅក្នុងជាន់ទី ៤ នៃអគារមន្ទីរពេទ្យ មុនពេលធ្លាក់ដល់ដី។ គ្មាននរណាម្នាក់នៅក្នុងអគារ ឬនៅលើដីរងរបួសនោះទេ។ មូលហេតុនៃឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេត។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីបំណែកនៃការធ្លាក់យន្តហោះរាយប៉ាយនៅជុំវិញតំបន់ខាងក្រៅអគារមន្ទីរពេទ្យ។ រថយន្តសង្គ្រោះបន្ទាន់ និងក្រុមសង្គ្រោះបន្ទាន់ជាច្រើនបាននៅកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ៕ ដោយធីរីណា

...

រូបថត​: Turkey Today

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print