ខេត្តប៉ៃលិន÷ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណី រវាងរថយន្ដ បុករថយន្ដបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីលិចទៅកើត នៅលើផ្លូវជាតិលេខ ៥៧ នៅចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ចំណុចមុខកាហ្វេឃុននារី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ករណីនេះបណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់នៅក្នុងរថយន្ត ,កន្លែងកើតហេតុ (ភេទប្រុស) និងរបួសស្រាល១ម្នាក់ទៀត ប្រុស,)ចំណែកឯរថយន្ដទាំងពីរគ្រឿងខូចខាតកម្រិតធ្ងន់។
ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា÷-ភាគីបង្កឈ្មោះ មាស សុធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ស្លាប់នៅកន្លែងកេីតហេតុ) បេីកបររថយន្ត ម៉ាក់ព្រុសពណ៌ខៀវ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខបាត់ដំបង2B-5952 ទិសដៅពីលិចទៅកេីត , ខូចខាតកម្រិតធ្ងន់ ។
រីឯ-ភាគីរងគ្រោះ ឈ្មោះ សួន ពុន្និកា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន( រងរបួសស្រាល បេីកបររថយន្ដម៉ាកTOYOTA HILUX REVO ពណ៌កណ្ដុរប្រមេះ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ2BR-0533 ទិសដៅពីកេីតទៅលិច( រថយន្តខូចខាតកម្រិតធ្ងន់ ។
សមត្តកិច្ចជំនាញបានបន្តថា÷បច្ចុប្បន្នសាកសព ខាងភាគីបង្កត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
-ចំណែក៖ភាគីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
បើតាមប្រភពសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍នៃស្នងការខេត្តបានបន្តថា÷
ករណីនេះមូលហេតុ បណ្ដាលមកពីកត្តាមនុស្ស បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង រំលោភចំណាយផ្លូវ ជ្រុលទៅបុកភាគីរងគ្រោះ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា (ពីកាលទៅលិច)។
បើតាមប្រភពពីសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខេត្តបានបន្តទៀតថា÷ក្រោយពីកើតហេតុសមត្តកិច្ចក៏បានយកវត្ថុតាងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរក្សាទុករង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ។
ដោយ÷ស សារ៉េត