ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកុងតឺន័របុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសបាក់ភ្លៅម្ខាងត្រូវបានរថយន្ត

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង២២និង១៤នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សៀរ ប្រុសពេជ្រ  ភេទប្រុស អាយុ២២ឆ្នាំ រងរបួសបាក់ភ្លៅខាងស្តាំ មានទីលំនៅរស់នៅ ភូមិឈេីទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកនិចធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងឆ្លងផ្លូវភ្លាមនោះមានរថយន្តកុងតឺន័រមួយគ្​រឿងមិនចាំស្លាកលេខបេីកមកពីលិចទៅកេីតជ្រុលបុកបណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ភ្លៅខាងស្តាំ​ ហៀយរថយន្តបង្កបានបេីកគេចខ្លួនបាត់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print