ប្រទេសចិន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី បន្ទាប់ ពី ការ ចូលជាសមាជិកនៃអនុសញ្ញាអង្គការ យូណេស្កូ រយៈពេល ២០ ឆ្នាំ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កិច្ច ប្រជុំស្តីពី ការងារការពារបេតិកភណ្ឌវប្បធម៌អរូបីជាតិចិនប្រចាំ ឆ្នាំ ២០២៤ បានប្រារព្ធធ្វើ ឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២៣ ខែធ្នូ ដែល បាន បូក សរុបពី សមិ ទ្ធផល និងបទពិសោធ របស់ ចិន ក្នុង ការ ការពារបេតិកភណ្ឌវប្បធម៌អរូបី ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ចុង ក្រោយ នេះ និងបានរៀបចំ ចាត់ ចែង ការ ងារការពារបេតិកភណ្ឌវប្បធម៌អរូបីនាពេលបច្ចុប្បន្ន និងក្នុង មួយ រយៈពេលនាពេល អនាគត ។

គេហទំព័រ «CCFR China state-controlled media » សូម បញ្ជាក់ ថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី ២០ នៃការដែល ប្រទេស ចិន ចូលជាសមាជិកនៃអនុសញ្ញាអង្គការ យូណេស្កូ ស្តីពី ការការពារបេតិកភណ្ឌវប្បធម៌អរូបី។ បច្ចុប្បន្ន បេតិកភណ្ឌ សរុប ៤៤ របស់ ចិន ត្រូវបានដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ដោយឡែក ក្រុមប្រឹក្សាកិច្ច ការ រដ្ឋចិនក៏ បានប្រកាសពី បញ្ជីឈ្មោះ តំណាងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិដែល មាន ចំនួន ១៥៥៧ ។
ក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានទទួលស្គាល់អ្នក ស្នង តំណាងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ ជាតិ ចំនួន ៣០៥៦ នាក់ ។
បេតិកភណ្ឌចំនួន ជាង ១០ ម៉ឺន ត្រូវបានដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ ជាតិ ខេត្ត ក្រុង និងស្រុក។
ក្រៅពីនេះ ប្រទេស ចិន ក៏ បាន បង្កើត តំបន់ (សាកល្បង )ការពារវប្បធម៌អេកូឡូស៊ីថ្នាក់ ជាតិចំនួន ២៣ កន្លែងផង ដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print