អន្តរជាតិ ៖ តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤, យន្តហោះខ្នាតតូច Piper PA-42-1000 បានហោះបុកអគារចំនួន២ រួចក៏ធ្លាក់ចូលទៅក្នុងហាងលក់គ្រឿងសង្ហារិម បង្កជាអគ្គិភ័យនៅទីក្រុង Gramado។ ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សចំនួន១៧នាក់ រងរបួសផងដែរ ខណៈក្នុងនោះមាន២នាក់ របួសធ្ងន់។
យោងតាមរបាយការណ៍, លោក Luiz Claudio Galeazzi គឺជាអ្នកជំនួញនិងអ្នកបើកយន្តហោះ ដឹកប្រពន្ធកូននិងសមាជិកគ្រូសារ ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុង Jundiaí នៃរដ្ឋ São Paulo។
យន្តហោះ Piper PA-42-1000 (រូបថត៖ Private Jet Finder)
យន្តហោះនេះ ទើបធ្វើដំណើរបាន៣គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលវាធ្លាក់ ប៉ុន្តែភ្លាមៗ អាជ្ញាធរប្រេស៊ីល មិនទាន់បញ្ជាក់ឡើយថាតើ គ្រោះថ្នាក់នេះបណ្តាលមកពីអ្វី។
សូមបញ្ជាក់ថា Gramado គឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសប្រេស៊ីល ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងរដូវបុណ្យណូអែល។
រម្លឹកទៅខែសីហា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីល ក៏ជួបប្រទះសោកនាដកម្មអាកាសចរណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល១៧ឆ្នាំផងដែរ នៅពេលយន្តហោះដឹកមនុស្ស ៦២នាក់ ធ្លាក់នៅទីក្រុង Vinhedo ក្នុងរដ្ឋ Sao Paulo ដោយសម្លាប់មនុស្សទាំងអស់៕
ប្រភព ៖ (BBC)