សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាការថែរក្សាសន្តិភាព និងការទប់ស្កាត់មិនឱ្យសង្រ្គាមកើតឡើងវិញមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងមិនអាចអង្គុយសោកសៅចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជានោះទេ ប៉ុន្តែគឺយើងត្រូវខិតខំប្រឹងប្រែងស្វែងរកនិងថែរក្សាសុខសសន្តិភាពឱ្យកម្ពុជាឡើងវិញ និងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសឱ្យតាមទាន់ប្រទេសក្បែរខាង និងវ៉ាប្រទេសគេនៅពេលខាងមុខផងដែរ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈនិងផ្នត់គំនិតវិជ្ជមានចំពោះសង្គមជាតិរបស់យើង ហើយត្រូវរួមគ្នាទប់ស្កាត់កុំឱ្យប្រទេសជាតិយើងមានការវាយគ្នាឡើងវិញដូចកាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើខ្មែរយើងមិនត្រូវគ្នានិងយោគយល់គ្នានោះទេ គឺយើងមិនអាចបញ្ចប់សង្រ្គាមទាំងស្រុងបានឡើយ ហើយយើងត្រូវចងចាំថា មានតែខ្មែរខ្លួនឯងប៉ុណ្ណោះដែលឯកភាពគ្នាឈប់ឈ្លោះវាយប្រយុទ្ធគ្នា ទើបប្រទេសជាតិយើងមានសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា«ការខិតខំ និងការសម្រេចចិត្ដរបស់យើង យើងរើសទៅណា យើងរើសធ្វើអ្វី សូមដាក់ចិត្ដឱ្យដូចយើងប្រឡងបាក់ឌុប រើសជំនាញអ្វីក៏ដោយ ត្រូវខំប្រឹងរៀនឲ្យចប់»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់សិស្សបញ្ចប់បាក់ឌុប សូមបន្ដការប្រើប្រាស់នូវទិដ្ឋភាពវិជ្ជមាន និងការឈានទៅដល់ ព្រោះកុំភ្លេចថា បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ អ្នកឈរដោះស្រាយមុនគេបង្អស់ គឺខ្លួនឯង ខណៈឪពុក-ម្ដាយ លែងមកទៀតហើយ និងត្រូវដាក់ចិត្ដថា ខ្លួនយើង គឺជាទ្រព្យសម្រាប់គ្រួសារ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការឈានជើងដើរចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច គឺជាការសម្រេចចិត្តមួយ ក្នុងការប្រឹងប្រែងម្ចាស់ការ ក្នុងការរស់ដោយខ្លួនឯង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរជីវិតខុសៗគ្នា ប៉ុន្តែគ្មានការជោគជ័យណាមួយ ដែលគ្មានការប្រឹងប្រែង ហើយផ្តេកផ្តួលជាមួយបញ្ហានោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print