ក្រសួងការបរទេសចិនប្រកាសសេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការតបតវិញចំពោះស្ថាប័ននិងបុគ្គលកាណាដា

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសចិនបានប្រកាសសេចក្តីសម្រេចចិត្ត ស្តីពីការចាត់វិធានការតបតវិញចំពោះស្ថាប័ននិងបុគ្គលកាណាដាដូចតទៅ៖

១ បង្កកចលនទ្រព្យ អចលនទ្រព្យ និងទ្រព្យសម្បត្តិគ្រប់ប្រភេទរបស់”គម្រោងផ្តួចផ្តើមស្តីពីសិទ្ធិមនុស្សនៃជនជាតិវៃវូអើ” និង “គណៈកម្មាធិការXizangនៃកាណាដា” ក្នុងប្រទេសចិន ហាមឃាត់ស្ថាប័ននិងបុគ្គលនៅក្នុងប្រទេសចិនមិនឱ្យធ្វើអាជីវកម្មឬធ្វើកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងទៀតជាមួយស្ថាប័នទាំងពីរនេះ។
២ បង្កកចលនទ្រព្យ អចលនទ្រព្យ និងទ្រព្យសម្បត្តិគ្រប់ប្រភេទរបស់បុគ្គលិកនៃ”គម្រោងផ្តួចផ្តើមស្តីពីសិទ្ធិមនុស្សនៃជនជាតិវៃវូអើ” និង “គណៈកម្មាធិការXizangនៃកាណាដា” ក្នុងប្រទេសចិន ហាមឃាត់ស្ថាប័ននិងបុគ្គលនៅក្នុងប្រទេសចិនធ្វើអាជីវកម្មឬធ្វើ កិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងទៀតជាមួយបុគ្គលទាំងនេះ ព្រមទាំងមិនផ្តល់ទិដ្ឋាការឱ្យបុគ្គលទាំងនេះចូលដែនចិន (បូករួមទាំងហុងកុង និងម៉ាកាវ)។
សេចក្តីសម្រេចចិត្តនេះចូលជាធរមានចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤តទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print