សម្តេចបវរធិបតីប្រកាសថា កម្ពុជាគ្មានដាក់ភាសាវៀតណាមនៅក្នុងវិស័យអប់រំនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ខណៈ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គមថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងបង្ករអស្ថិរភាពនៅក្នុងសង្គមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំភ័យព្រួយថា រាជរដ្ឋាភិបាល និងក្រសួងអប់រំលក់ភាសាជាតិ និងយកភាសាផ្សេងមកដាក់ គឺគ្មាននោះទេ។
សម្តេចធិបតីអះអាថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺភាសាខ្មែរ គឺជាភាសាជាតិតែមួយគត់របស់កម្ពុជា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងការបណ្ដុះបណ្ដាលចាប់ពីសាលាបឋមសិក្សា ដើម្បីពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជារដ្ឋាភិបាលបាននឹងកំពុង ជំរុញថែរក្សា និងអភិរក្សអក្សខ្មែរ និងបង្កើនទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីរុញឱ្យភាសាខ្មែរកាន់តែទាន់សម័យ និងមានការប្រើប្រាស់កាន់តែច្រើន។

ក្នុងឱកាសនេះ សម្តេចបវរធិបតីបានលើកទឹកចិត្ដឱ្យឪពុកម្ដាយទិញសៀវភៅឱ្យកូនៗអានឱ្យបានច្រើន ដើម្បីធ្វើឱ្យសិស្សបង្កើនចំណេះដឹង និងស្រលាញ់ការសិក្សា។ ម្យ៉ាងវិញទៀត ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការ កាន់ទូរសព្ទ, ថេបប្លេត ឬ គ្រឿងអេឡិចត្រូនិកនានា។
សម្ដេចបវរធិបតី បានថ្លែងថា សម្ដេច សប្បាយចិត្តពេលឃើញមានការរៀបចំសំណេរភាសាខ្មែរនៅមុខ ប្រាសាទអង្គរវត្ត មានការរៀបចំតាំងពិពណ៌សៀវភៅ ដោយមានការចូលរួមយ៉ាងកុះករ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យ។ សម្ដេច បានបន្តថា សម្ដេច បានឃើញ ឪពុកម្ដាយនាំកូនៗទៅទិញសៀវភៅ សម្ដេចសូមលើកទឹកចិត្តឱ្យរៀបចំបែបនេះកាន់តែច្រើន។
សម្ដេច បានមានប្រសាសន៍ថា កាលពី១០ ទៅ២០ឆ្នាំមុន សៀវភៅយើងមិនសូវមានទេ សូម្បីតែសៀវភៅបកប្រែជាភាសាខ្មែរក៏មិនសូវមានដែរ សៀវភៅកូនក្មេងក៏មិនសម្បូរ តែឥឡូវមានសព្វមានគ្រប់។
ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសូមជម្រុញឱ្យយុវជនគ្រប់ស្រទាប់រៀនអានសៀវភៅ ពីព្រោះពេលយើងអានគឺជក់ណាស់…កាលសម្ដេចនៅពីក្មេង នៅតាមសាលាមិនសូវមានសៀវភៅទេ នៅក្នុងបណ្ណាល័យមានតែ៤ ទៅ៥ក្បាល ហើយសិស្សរាប់រយនាក់ មានតែកត់ត្រាពីគ្រូយកមកទន្ទេញទេ ឥឡូវសិស្សតាំងពីថ្នាក់បឋមមកមានសៀវភៅម្នាក់មួយក្បាល។
នាឱកាសនោះដែរ សម្ដេច បានណែនាំឱ្យឪពុកម្ដាយ ត្រូវបង្រៀនកូនឱ្យរៀនអានសៀវភៅតាំងពីក្មេង ជាជាងអានតាមទូរស័ព្ទ មិនបាច់បង្ខំឱ្យគាត់អានសៀវភៅកម្រិតខ្ពស់ទេ ឱ្យគាត់អានសៀវភៅដែលគាត់ចាប់អារម្មណ៍ គំនូរជីវចល ឱ្យតែគាត់អាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print