អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ២២ ខែធ្នូ លោកFizo នាយករដ្ឋមន្ត្រីស្លូវ៉ាគី ថ្លែង ថា លោកបានជួបពិភាក្សាការងារជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី នៅរដ្ឋធានីម៉ូស្គូនៅថ្ងៃដដែលនោះ ហើយលោក Putin បានបង្ហាញពីឆន្ទៈ ក្នុងការបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីចំពោះប្រទេសលោកខាងលិច។
គេហទំព័រ «CCFR China state-controlled media » លោកFizo បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា លោកបានធ្វើការពិភាក្សាជាមួយ លោក Putin អំពីបញ្ហាដូចជាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីជាដើម។ លោក Putin បានលើកឡើងថា រុស្ស៊ីមានឆន្ទៈបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំពោះប្រទេសលោកខាងលិចនិងស្លូវ៉ាគី។
គេហទំព័រ «CCFR China state-controlled media » លោកFizo បន្តថា កិច្ចពិភាក្សាលើកនេះគឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនដែលថ្លែង នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនាពេលថ្មីៗនេះ ដោយប្រឆាំងនឹងការដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់ប្រទេសស្លូវ៉ាគីដោយឆ្លងកាត់អ៊ុយក្រែន។ ដោយសារលោក Zelenskyមាន អាកប្បកិរិយាបែបនេះ ទើបការដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ីដោយឆ្លងកាត់អ៊ុយក្រែន នឹងមិនអាចធ្វើទៅរួចទៀតទេ បន្ទាប់ពីកិច្ចព្រមព្រៀងដែលមានស្រាប់ផុតសុពលភាព នៅថ្ងៃទី ១ ខែមករាឆ្នាំ២០២៥៕
ដោយ ៖ សិលា