ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហាន កុសល អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលប្រជុំខេត្តកំពង់ចាម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សា លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាល និងលោក លោកស្រី នាយក នាយរង ទីចាត់ការ អង្គភាព និងមន្ត្រីពាក់ព័ន្ធចំណុះទីចាត់ការសាលាខេត្ត ជាច្រើនរូបទៀត។
កិច្ចប្រជុំវិសាមញ្ញ លើកទី២ អាណត្តិទី៤ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈចំនួន៣គឺៈ
១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២៥- ២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាល ខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីណែនាំ និងប្រតិទិនការងារសម្រាប់ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ចាម៕
ដោយ ៖ សិលា