ជនសង្ស័យមួយក្រុមចូលលួចម៉ូតូនៅបន្ទប់ជួលអស់ចំនួន៤គ្រឿងសមត្ថកិច្ចកំពុងតាមប្រមាញ់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៤ទៅ៥នាក់ បានដើរចូលបន្ទប់ជួលមួយកន្លែង និងបានលួចម៉ូតូ អស់ចំនួន៤គ្រឿង បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ម៉ូតូ ទងព្រឹកនិងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាន ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះថា ពិតជាមានករណីជនសង្ស័យលួចម៉ូតូប្រាកដមែន។

ដោយនៅនៅថ្ងែទី២១ ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង៩ព្រឹក ប៉ុស្តិ៍នគបាលរដ្ឋាលបាវិតបានទទួលពាបណ្ដឹងមួយច្បាប់ពី ឈ្មោះ ហ៊ុន គឹមសាន ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែ មានមុខរបរ បុគ្គលិក កាសុីណូមានទីលំនៅភូមិអង់ជើង ឃុំតាមុឺនស្រុកថ្មគោលខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។

ថាកាល នៅវេលាម៉ោង១នឹង៣០នាទី ទាបភ្លឺឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មាន ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណមួយក្រុម មានគ្នា៤ទៅ៥នាក់បានចូលទៅលួចម៉ូតូបាន៤គ្រឿងនៅចំណុចបន្ទប់ជួលមួយកន្លែងផ្លូវព្រៃយាយស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ម៉ូតូដែលបានបាត់មាន
១.ម៉ាកហុងដា ស៊េរី០២៤ ពាក់ស្លាកលេខបាត់ដំបង.1AW.4270 មានGPS។
២. ម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខកំពង់ធំ1.P.4543។
៣ ម៉ូតូ ម៉ាកសង់ ហុងដា ពាក់ស្លាកលេខ.ភ.ព.iJ.4133។
និងទី៤ ម៉ូតូ ម៉ាកសង់ ហុងដា ពាក់ស្លាកលេខ1. J.L4739។

ក្រោយពីបានទទួលបណ្ដឹងរួចសមត្តកិច្ច មូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកាស្រាវជ្រាវកំណត់រកមុខសញ្ញា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print