ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែង លោក ស៊ូ ចាយ ពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច ៖
ប្រការ១..ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ តាមរូបភាព ដកហូតមុខតំណែង ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋាននគរបាលខេត្តកែប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
ប្រការ២..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣..អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិងគណៈ អភិបាលខេត្តកែប ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា