សមត្ថកិច្ចវែកមុខឃាតករ២នាក់ និងបក្ខពួក៦នាក់ទៀត សម្លាប់ក្មេងប្រុសវៀតណាម

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ស្នងការខេត្ត បានវែកមុខឃាតករ សម្លាប់ក្មេងប្រុសវៀតណាមទម្លាក់ទឹកស្ទឹង បានប្រុសស្រីចំនួន៨នាក់ក្នុងនោះរកឃើញជនដៃដល់ចំនួនពីរនាក់ យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅសង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។
គួរំលឹកថាៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ស្លាប់ដែលមានសភាពហើមស្អុយបន្តិចនៅក្នុងទឹកស្ទឹងក្បែរអាងក្រពើ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បង្ករឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះផងដែរ។ក្រៅពីប្រទះឃើញសពនោះក៏ឃើញសមត្ថកិច្ចនគរបាលមកដល់ភា្លមៗ រួចស្រង់សពឡើងមកលើតែម្តង។ សមត្ថកិច្ចនគរបាលមូលដ្ឋានសង្កាត់សាលាកំរើក ក្រុងសៀមរាបបានប្រាប់ថា នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរ បាលខេត្ត បានចុះធ្វើការពិនិត្យសាកសព ហើយបានសន្និដ្ឋានជាជំហានដំបូងថា សពអាចលង់ទឹកស្លាប់ ពីព្រោះប្រអប់ដៃក្ដាប់ទាំងសងខាង ហើយនៅលើសាកសពពុំមានស្លាកស្នាមអ្វីដែលអាចឱ្យសមត្ថកិច្ចនគរបាលសន្និដ្ឋានថា ជាករណីឃាតកម្មនោះទេ។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុក កណ្តាល ការិយាល័យព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោយពីកម្លាំងនគរបាលបច្ចេកទេសបានធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ ឃើញថា សពមាន សញ្ញាណលង់ទឹកស្លាប់ច្រើន ជាងអំពើ ឃាតកម្ម ព្រោះលើដងខ្លួនសពពុំមានស្លាកស្នាម អ្វីទាំងអស់ ប៉ុន្តែមូលហេតុនៃការស្លាប់មិនច្បាស់លាស់។ លោក
បានបន្ថែមថា បន្ទាប់ពី មានហេតុការនេះ កើតឡើង លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានដាក់ចេញនូវ ផែន ការស៊ើបអង្កេត ស្វែងរកមូលហេតុពីការពិតនៅក្រោយការស្លាប់ របស់ជនរងគ្រោះឱ្យបាន ឃើញច្បាស់លាស់ និងឱ្យលោកអធិការរងទទួលបន្ទុក ផ្នែកនគរបាលយុត្តិធម៍ ក្រុងសៀមរាប បានដឹកនាំកំលាំង ចុះបើកការ ស៊ើបអង្កេត រកមូលហេតុ ជុំវិញករណីស្លាប់ របស់ជនរងគ្រោះ ខាងលើភ្លាមៗផងដែរ ។លោកបានបញ្ជាក់បន្ថែមថា ជាលទ្ធផលនៃស្រាវជ្រាវ របស់កម្លាំងនគរបាលចម្រុះនៃស្នងការខេត្ត បានធ្វើការតាមដានល្អិតល្អន់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានមេក្លោងចំនួន០២នាក់ ជាបន្តបន្ទាប់ ពាក់ពន្ធ័នឹង ករណីហឹង្សា (មានស្ថាន ទម្ងន់ទោស)ដែលមាន៖
ទី១/ឈ្មោះ អ៊ុន ភានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្នុងអង្គការ កល្យាណមិត្ត ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលជាអ្នករៀបគំរោង វាយសងសឹក ទៅលើក្រុម ជនរងគ្រោះ និង ទី២/ឈ្មោះ លាប នឹង អាយុ២១ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាអ្នករក្សាទុក ដាវសាំម៉ារ៉ៃ នឹងដឹកនាំបក្ខពួក ទៅសងសឹក លើភាគីជនរងគ្រោះ។ ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ កម្លាំងជំនាញបានធ្វើការ បានចាប់យកវត្ថុតាងរួមមាន៖ដាវសាំម៉ារ៉ៃ ចំនួន០១ដើម~កាំបិតប៉័ងតោ ចំនួន០១។លោកបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីចាប់ខ្លួនបានមេក្លោង២នាក់ រួចមក កម្លាំង នគរបាលរបស់អធិការក្រុង ក៏បានបន្តទៅឃាត់ខ្លួន បក្ខពួក ជនសង្ស័យប្រុសស្រីបន្ថែម ទៀតបានចំនួន០៦ នាក់ដែលជាមុខមុខសញ្ញា ចាស់ចំនួន០២នាក់។ក្រោយពីចាប់ខ្លួនបានហើយ កម្លាំងជំនាញក៏បានធ្វើ តេស្តទឹកនោម រកសារធាតុញៀន ឃើញថា វិជ្ជមានទាំង០៦នាក់។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង១២និង ៣០នាទី ឈានចូលថ្ងៃទី១០ខែសីហា ឆ្នាំ២០១៦ មានក្រុមក្មេង ទំនើងចំនួន០២ ក្រុមផ្សេងគ្នា ក្នុងនោះ មួយក្រុមមាន គ្នាចំនួន០៦នាក់ បានអង្គុយជួបជុំគ្នា នៅចំណុច ខាងមុខ សណ្ឋាគារីវើសាយ នឹងមួយក្រុមទៀត ជិះម៉ូតូចំនួន ០៨គ្រឿង ក្នុងមួយគ្រឿង មានគ្នា ចំនួន០២នាក់ ទៅ០៣នាក់ មានម្នាក់កាន់ ដាវសាំម៉ារ៉ៃ នឹងម្នាក់ទៀត កាន់កាំបិតបុ័ងតោ បានចុះពីលើម៉ូតូ ហើយប្រើប្រាស់ ដាវសាំម៉ារ៉ៃ ដេញកាប់ទៅលើក្រុម ម្ខាងទៀតដែលមាន គ្នាចំនួន០៦នាក់ ក្នុងនោះមានក៏ឈ្មោះសុខ ចំរើន ហៅម៉ឺនផងដែរ។
ដោយមានភាពភ័យខ្លាច ក្រុមរបស់ ឈ្មោះសុខ ចំរើន ហៅម៉ឺន ក៏នាំគ្នា លោតចូលទៅ ក្នុងទឹកស្ទឹងសៀមរាប ដើម្បីហែល គេចខ្លួន ចំណែកម្នាក់ ឈ្មោះ លឹម បានរត់ចូលទៅ ក្នុងភូមិស្រែក ហៅឱ្យគេមកជួយ បានប្រហែល១៥នាទី ក្រោយមកក្រុមម្ខាង ទៀតបានជិះម៉ូតូ ចេញទៅបាត់ (ក្នុងក្រុមនោះមាន គេស្គាល់ម្នាក់ឈ្មោះ( ម.ប) ក្រោយពីចេញ ទៅបាត់ពួកក្រុមម្ខាង ដែលលោតចូល ក្នុងទឹកស្ទឹងក៏បាន ឡើងគោកមកវិញ តែបានបាត់ ឈ្មោះ សុខ ចំរើន ហៅម៉ឺន មិនដឹងទៅណា។ រហូតដល់ថ្ងែទី១១ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ០៦:៣០នាទីព្រឹក ទើបមានការភ្ញាក់ ផ្អើលដោយ ឃើញមាន សាកសពឈ្មោះ សុខ ចំរើន ហៅម៉ឺន អណ្តែតផុស ឡើងចេញពីទឹក។
លោកបានបញ្ជាក់ថា ហេតុដែល បណ្តាលឱ្យ មានអំពើហឹង្សា មកលើជនរងគ្រោះ នឹងបក្ខពួកគឺ ដោយសារកាល ពីថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៦វេលាម៉ោង១៧:៣០នាទី មិត្តភ័ក្ត្ររបស់សាកសពបាន ទៅជិះទូកលេងនៅ ស្ទឹងមុខផ្សារ រាត្រីអាតសិនថឺ ស្ថិតក្នុង ភូមិវត្តដំណាក់ ក៏កើតមាន ទំនាស់ដោយ សារឈ្មោះ ម.ប ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រើសដុំថ្មគប់ ត្រូវទូក របស់ពួកគេជិះ ក៏កើតជាជម្លោះ ដេញវាយតប់គ្នា លុះដល់ពេលយប់ ឈ្មោះម.ប នឹងបក្ខពួក ក៏លើកគ្នាមកសង សឹកវិញតែម្តង។
ជនសង្ស័យនឹងវត្ថុតាង ត្រូវបាន នគរបាល យុត្តិធម៍ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅកាន់ ការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ដើម្បីបញ្ចូន បន្តទៅតុលាការ ចំណែកឯបក្ស ពួកជនសង្ស័យ ត្រូវបានបញ្ជូន ទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការ តាមនិតិវិធី នៃច្បាប់ ។

បច្ចុប្បន្នជនសង្ស័យដៃដល់ចំនួន២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែក ជនសង្ស័យ៦នាក់ទៀត បញ្ជូនទៅឱ្យការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីចាត់ការបន្ត៕

image image image

ដោយជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print