អ្នកជំងឺ ពេជ្រ សុផល អាយុ70ឆ្នាំ មានឡើងកូនកណ្តុរហើមធំនៅនឹងករបស់គាត់រយៈពេលជាងមួយឆ្នាំមកហើយ ដោយវាបានរីកធំឡើងជាលំដាប់

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកជំងឺ ពេជ្រ សុផល អាយុ70ឆ្នាំ មានឡើងកូនកណ្តុរហើមធំនៅនឹងករបស់គាត់រយៈពេលជាងមួយឆ្នាំមកហើយ ដោយវាបានរីកធំឡើងជាលំដាប់។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាលលោកតានៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ពេលនេះគាត់បានទទួលការវះកាត់យកដុំសាច់កូនកណ្តុរចេញ និងយកទៅវិភាគកោសិការបន្ថែមទៀត ។ សុខភាពរបស់លោកតា មានសភាពល្អប្រសើរ និង បានអនុញ្ញាតអោយចេញទៅផ្ទះ ព្រមទាំងមានការណាត់ជួបតាមដានជាប្រចាំ។

...

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print