លោកអភិសន្តិបណ្ឌិត ស សុខា ចេញសារថ្លែងអំណរគុណជូនចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤!

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ ក្នុង នាម មហាគ្រួសារ បាល់ទះ កម្ពុជា ខ្ញុំ សូម ថ្លែង អំណរគុណ ដល់ ថ្នាក់ ដឹកនាំ ក្លិប បាល់ទះ ទាំង ៣១ក្រុម ដែល បាន បញ្ជូនកីឡាករ ចូលរួម ប្រកួត ប្រជែង យ៉ាង ស្វិតស្វាញ ក្នុង ព្រឹត្តិការណ៍ ពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២៤។ នេះ ជា ការ សាមគ្គីផ្ទៃ ក្នុង របស់ បាល់ទះ ជាតិ យើង ដើម្បី ផ្តល់ ឱកាស ឱ្យ កីឡាករ មក ពី បណ្តា រាជធានី ខេត្ត បាន បង្ហាញ សមត្ថភាព រៀងៗខ្លួន។

ជាមួយ នឹង ការ បញ្ចប់ ព្រឹត្តិការណ៍ ដ៏ ធំ នេះ ដោយ ជោគជ័យ ព្រមទាំងទទួល បាន ការ គាំទ្រ ពី បងប្អូន មហាជន ទាំង ក្នុងនិង ក្រៅ ប្រទេស យើង មាន ភាគី នៅ ពី ក្រោយ ឆាក ជា ច្រើន ដែល ជួយ ជ្រោមជ្រែង ការងារ រៀងៗខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខ្ញុំ សូម ថ្លែង អំណរគុណ ដល់ មន្រ្តី គ្រប់ ផ្នែក របស់ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា មន្រ្តី គណៈកម្មការ បច្ចេកទេស មន្រ្តី អាជ្ញាកណ្តាល ដែល បាន រៀបចំ ការងារ និង ដឹកនាំ ការប្រកួត តាំងពីដើមរហូតដល់ចប់។

ជាមួយគ្នា នេះដែរ ខ្ញុំ សូម ថ្លែង អំណរគុណ ដល់ ប្អូនៗ យុវជន ស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកបំពេញចន្លោះខ្វះខាត និង មិន ប្រកាន់ ការងារ តូច ធំ រហូតធ្វើ ឱ្យ ចរន្ត ការងារ ពី ការ ប្រកួត មួយ ទៅ ការ ប្រកួត មួយ ទៀត និង ពិធី បើក- បិទ ដំណើរការទៅ ដោយ រលូន តាមការ គ្រោងទុក។

ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏ដូចជាក្រុម ហ៊ុន សហគ្រាស និងសប្បុរសជន នានា ដែល បានជួយឧបត្ថម្ភជាថវិកានិងសម្ភារៈ រួម ចំណែក ជាមួយ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា បង្កើត ព្រឹត្តិការណ៍ ប្រកួត បាល់ទះ ពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង នេះ ឡើង ដើម្បី អភិវឌ្ឍន៍ បាល់ទះ ជាតិ ផង និង ជា ការ បង្កើត នូវចំណី ចក្ខុ ជូន បងប្អូន ជនរួមជាតិ និង មិត្ត អន្តរជាតិផង។

ក្នុងនោះដែរ ខ្ញុំ សូម ថ្លែង អំណរគុណ ដល់ ក្រុម ការងារ ផ្សាយផ្ទាល់ សារព័ត៌មាន ត្រយង និង ស្ថានីយ៍ ទូរទស្សន៍ មហាផ្ទៃ ដែល បាន ផ្សាយផ្ទាល់ និង ផ្សាយ បន្តផ្ទាល់ នាំ យកផ្ទាំង ទស្សនីយភាព គ្រប់ ការ ប្រកួត តាំង ពី ដើម រហូត ដល់ ចប់ ជូន បងប្អូន ទាំង ក្នុង និង ក្រៅ ប្រទេស បាន ទស្សនា តាម ដាន កីឡាករ ឬក្រុម ដែល ខ្លួន ស្រលាញ់ ចូល ចិត្ត។ ក្នុង នោះ ផងដែរ ក៏សូម ថ្លែង អំណរគុណ ដល់ បងប្អូន អ្នក សារព័ត៌មាន និង អ្នក ផលិត មាតិកា តាម អនឡាញ ដែល បាន ផលិត ព័ត៌មាន ផ្សព្វផ្សាយ ជា បន្ត បន្ទាប់។

អ្វី ដែល មិន អាច ភ្លេច បាន នោះ គឺ បងប្អូន ក្រុម គ្រួសារ បាល់ទះ កម្ពុជាទាំង អស់ ដែល បាន ចំណាយ ពេល វេលា អញ្ជើញ ចូល ទស្សនា ការប្រកួត នៅ ពហុ កីឡដ្ឋាន ជាតិ ផ្ទាល់ និង ទស្សនា តាម ការ ផ្សាយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមរៀងៗខ្លួន។ ក្នុង នាម ប្រមុខ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា ខ្ញុំ នឹង ខិតខំ ព្យាយាម រៀបចំ ការ ប្រកួត ទាំង កម្រិត ជាតិ និង អន្តរជាតិ ជូន បងប្អូន ជា បន្តបន្ទាប់ នៅ ឆ្នាំ ២០២៥ ខាង មុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print