អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី២៤ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នក សារ ព័ត៌មាន បាន សួរ សំណួរដែល ទាក់ទង នឹង ដំណើរ ទស្សនកិច្ច របស់លោក Takeshi Iwaya រដ្ឋមន្ត្រី ការបរទេស ជប៉ុន នៅ ប្រទេស ចិន។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានឆ្លើយតបថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកIshiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនបាន ជួបពិភាក្សាគ្នាក្នុងអំឡុងពេល កិច្ចប្រជុំកំពូល APEC នៅទីក្រុង Lima ដោយបានឯកភាពគ្នាលើការរក្សាការប្រាស្រ័យទាក់ទង ជាន់ខ្ពស់ និងប្រើប្រាស់ឱ្យបានល្អនូវយន្តការសន្ទនាកម្រិតខ្ពស់នៅក្នុង វិស័យសេដ្ឋកិច្ច និងការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនជាដើម។ ប្រទេសចិនយកចិត្តទុកដាក់ ចំពោះដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន Takeshi Iwaya នៅប្រទេសចិន។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនមានឆន្ទៈ ធ្វើការជាមួយប្រទេសជប៉ុនដើម្បីផ្តោតលើផលប្រយោជន៍រួម ពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង គ្រប់គ្រងការខ្វែងគំនិតឱ្យបានសមរម្យ រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនង យុទ្ធសាស្ត្រដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងជប៉ុន សំដៅកសាងទំនាក់ទំនងចិន-ជប៉ុនប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព ដែលបន្ស៊ីគ្នាជាមួយតម្រូវការនៃយុគសម័យថ្មី៕
ដោយ ៖ សិលា