អីយ៉ា…​ដាក់លុយច្រើនដុំចឹង​ ចង់​ដាក់​អន្ទាក់​លោកចោរមែន? តិចថា​បាត់បង់​អាងស្ដាយក្រោយ!

ចែករំលែក៖

ភ្នំពេញ​៖​ មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ បន្ទាប់ពី​អ្នកលេង​បណ្ដាញសង្គម​បានបង្ហោះ​ស៊ែរតៗគ្នា​ ខណៈ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ បានដាក់លុយដុល្លារ​ជាច្រើន​ដុំ(ប្រហែល​ជា​ ៦ម៉ឺន​ដុល្លារ​អាមេរិក​)​ នៅលេីពូក​រថយន្ត​របស់ខ្លួន​ ដោយមើលទៅហាក់ដូច​ជាមើលងាយលោកចោរខ្លាំងណាស់។

ជាក់ស្ដែង​យោង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បានឱ្យដឹងថា​ មានបុរសម្នាក់​ មិនទាន់ស្គាល់​អត្តសញ្ញាណ នៅរសៀលថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ បានបេីករថយន្ត​មួយគ្រឿង​ ម៉ាក MAZDA CX9 ស្លាកលេខកម្ពុជា HUAQI.CO មកចតចោលលេីដងផ្លូវ​សាធារណៈ​ ស្ថិត​នៅចំណុចផ្លូវព្រះរោត្តម ខាងត្បូងអគារព្រីនស៍ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ហេីយមិនដឹងថាម្ចាស់រថយន្តចុះទៅណាបាត់។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​អ្វីដែលសំខាន់ក្នុងរថយន្តសុទ្ធតែលុយដុល្លារចំនួន​ ៥ដុំ​ និងក្រដាក់ដក់លុយពី​ធនាគារមួយសន្លឹក​ ប៉ុន្តែ​នៅកន្លែងដែលគាត់ចតរថយន្តនោះ​ គឺមានកម្លាំងសមត្ថកិច្ចប្រចាំការល្បាតឃេីញ​ ក៏មានជួយឈរមើលរហូតម្ចាស់រថយន្ត​មកដល់រថយន្តខ្លួនវិញ​ នេះសំណាងហេីយមិនមែនជាលោកចោរ ចុះបេីលោកចោរឃេីញវិញ​ វាច្បាស់ជាធ្វេីសកម្មភាព​វាយបំបែកកញ្ចក់យកលុយទាំងនោះ​ នឹងកេីតជាបទល្មេីសចោរលួចជាមិនខាន​។

ជាមួយគ្នានេះ​ មហាជន​ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់គ្នា​ មិនគួរយក​គំរូ​តាម​គាត់នោះទេ​ ព្រោះ​វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់​ចំពោះ​ហានិភ័យ​ណាមួយ​ ប្រសិនបើ​វាកេីតឡេីង​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print